(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មន្ត្រីរាជការជំនាន់មុន គឺជាគ្រូបង្រៀនមន្ត្រីរាជការជំនាន់ក្រោយ មិនអាចខ្វះបាន។ការលើកឡើងនេះគ្រាដែល លោក វ៉ី សំណាង ជួបនិវត្តន៍ជនដែលជាអតីតមន្ត្រីរាជការ ១៥០នាក់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលពួកគាត់មកពីតាមបណ្តាក្រុង/ស្រុក និងជុំវិញសាលាខេត្តទាំងអស់។ កម្មវិធីនេះ រៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «រួមគ្នាដើម្បីស្នាមញញឹម»។លោក វ៉ី សំណា ដែលជាមន្ត្រីជំនាន់ក្រោយ បានថ្លែងដោយមានន័យថា «មន្ត្រីចូលនិវត្តន៍ដែលនៅចំពោះមុខយើងនេះ គឺជាអ្នកធ្លាប់ដឹកនាំស្ថាប័នរដ្ឋ ជាអ្នកដឹកនាំយើងកន្លងមក ហើយបានផ្តល់ទាំងចំណេះ ជំនាញឲ្យពួកយើងជាអ្នកជំនាន់ក្រោយ ហើយបេសកកម្មរបស់ពួកគាត់បានចងក្រង និងបន្សល់ទុកនៅភារកិច្ចយ៉ាងច្បាស់លាស់ឲ្យយើងអនុវត្តមកដល់សព្វថ្ងៃ»។លោកអភិបាលខេត្តថ្លែងដោយមោទនភាពបន្ថែមថា ចំណែកលើវិស័យ ស.ស.យ.ក វិញមានការសាមគ្គីភាពគ្នា ឯកភាពគ្នា រហូតធ្វើឲ្យមានការស្ងើចសរសើរជាច្រើនពីថ្នាក់ដឹកនាំ មិនតែប៉ុណ្ណោះការសាមគ្គី ឯកភាពដ៏ល្អនេះហើយ បានធ្វើឲ្យមានវិនិយោគគិនមើលឃើញពីសក្តានុពលនៃទឹកដីខេត្តកំពង់ស្ពឺ ដែលមានរោងចក្រ មានការងារធ្វើ តែបែរជាខ្វះកម្មករទៅវិញ ដែលកន្លងមកក្រុមការងារសហជីពបានធ្វើការសម្របសម្រួលជួយដល់វិនិយោគ និងកម្មករ-កម្មការិនី មិនដែលមានបាតុភាពជាមួយគ្នាឡេីយ។ថ្លែងនៅពេលនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា លោកបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយ មិនតែប៉ុណ្ណោះ វ៉ាក់សាំងជាជំនួយរបស់មិត្តចិន មិនមានប្រតិកម្មអ្វីទាំងអស់ ហើយលោកសំណូមពរ ឲ្យបងប្អូនចាក់វ៉ាក់សាំងការពារទាំងអស់គ្នា។លោក សរ សុពុត្រា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកឡើងថា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញនិវត្តន៍ជននៅជុំវិញខេត្ត មានមន្ត្រីរាជការស៉ីវិល មានកងកម្លាំងដែលចូលនិវត្តន៍ មកថ្លែងអំណរគុណក្នុងទិវាក្តីស្រឡាញ់១៤ កុម្ភះ ក្រោមប្រធានបទ «រួមគ្នាដើម្បីស្នាមញញឹម»។លោកបានបន្ថែមថា ជានិច្ចជាកាលអតីតមន្ត្រីរាជការ និវត្តន៍ជនបានកសាងធនធានមនុស្សរាប់មិនអស់ទុកដល់ក្មេងជំនាន់ក្រោយ ដែលប្រការនេះ មិនត្រូវបំភ្លេចពួកគាត់ឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ