បរទេស៖ បើតាមសារព័ត៌មាន Fox News បានផ្សាយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថាមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងទីក្រុង Fort Worth រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នៅក្នុងហេតុការណ៍រថយន្ដបុកបន្ដកន្ទុយគ្នាជិត១៤០គ្រឿងនោះ បានបណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ និងប្រហែល៦០នាក់ផ្សេងទៀតរងរបួស។ប្រភពព័ត៌មានដដែល បានបន្ដថា បើតាមអាជ្ញាធរ បានបញ្ជាក់ថា រថយន្ដពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានចំនួន១៣៣គ្រឿង ហើយហេតុការណ៍ដ៏រន្ធត់នោះ បានបណ្ដាលឲ្យមនុស្សចំនួន៦នាក់ស្លាប់។ ដោយឡែកអ្នករងរបួសប្រហែល៦០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានា នៅក្នុងតំបន់។លោក Neil Noakes មេប៉ូលិសទីក្រុង Fort Worth រដ្ឋតិចសាស់ បានបញ្ជាក់ថា បើយើងឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរន៍ នៅថ្ងៃនេះ ពិតជារន្ធត់ខ្លាំងណាស់។ គ្រោះថ្នាក់នេះបានកើតឡើង ដោយសារស្ថានភាពផ្លូវមានទឹកក ហើយនេះជាគ្រោះមហន្ដរាយមួយដ៏ធ្ងន់ធ្ងរបំផុតមួយ។ ជាមួយគ្នានេះដែរ ក្រុមអ្នកជួយសង្គ្រោះបានទៅកាន់ទីនោះ ដើម្បីជួយដឹកអ្នករងរបួស បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ នៅក្នុងតំបន់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ