ខេត្តបន្ទាយមានជ័យ៖សត្វជ្រូករស់របស់ថៃឈ្មួញលួចដឹកតាមប្រករបៀងចំនួន៣០ក្បាលក្រោយពីមន្ទីរពិសោធន៍ពិនិត្យឃើញថាមានជម្ងឺប៉េស្តអាហ្វ្រិចត្រូវបានមន្ត្រីជំនាញយកទៅដុកកំទេចចោលអស់ហើយ នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ លោកហ៊ុយទូច ប្រធានការិយាល័យបសុពេទ្យ លោកតេងសាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។គួរបញ្ជាក់ផងដែរថានៅយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចុះឆ្មក់ស្ទាក់ចាប់បទល្មើសផលិតកម្មសត្វបាន២ករណីករណីទី១បង្ក្រាបរថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥ កៅអី ពាក់ស្លាកលេខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន២០ក្បាល។ រថយន្តខាងលើនេះ បាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ការនាំចូលសត្វជ្រូកនិងការដឹកជញ្ជូននោះ គ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ចំណែកករណីទី២ កាលពីម៉ោង៧និង៣២នាទី ព្រឹកថ្ងៃទី៧មខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់គោយន្ត១គ្រឿងដឹកសត្វជ្រូករស់ចំនួន១០ក្បាលគោយន្ត ខាងលើបាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងចំការគក្នុងភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។បទល្មើសទាំង២ករណីខាងលើនេះសមត្ថកិច្ចយកទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។បន្ទាប់ពីមន្ត្រីជំនាញយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ លទ្ធផលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១ឃើញថា វិជ្ជមានប៉េស្តជ្រូកអាហ្វ្រិច ។ករណីនេះ អគ្គនាយកដ្ឋាន សូមជម្រាបជូនដល់សាធារណជន អ្នកចិញ្ចឹមសត្វពិសេសអ្នកចិញ្ចឹមជ្រូកនិងអ្នកពិឃាតសត្វនូវវិធានការបន្ទាន់ដូចខាងក្រោម១អគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វនឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីកម្ទេចវត្ថុតាងបទល្មើសជាក់ស្តែង ទៅតាមវិធានបសុព្យបាល ២ការិយាល័យផលិតកម្មនិងបសុព្យាបាល រាជធានី ខេត្តត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់អោយមានប្រសិទ្ធខ្ពស់ ៣កសិករ ពាណិជ្ជករ ជា អ្នក ចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចោញ្ចឹមសត្វជាប្រចាំដើម្បីជៀសវាងការចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិចនិងជម្ងឺផ្សេងទៀត ។៤ គ្រប់សត្តឃាតដ្ឋានរាជធានី ខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំនិងត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មមកធ្វើពិឃាត ។៥អាជីវករ ពណិជ្ជករឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វរបស់អគ្គនាយកដ្ឋាននូវគោលការណ៍បច្ចេកទេស១២ចំណុចសម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវអោយក្រុមហ៊ុនមានទីតាំង ធ្វើចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុននាំចូលឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបានបំពេញលក្ខ័ខ័ណ្ឌនេះ។លក្ខខ័ណ្ឌទាំងអស់នេះគឺដើម្បីជៀសវាងនូវការនាំជម្ងឺសត្វឆ្លងដែនមកបំផ្លាញសេដ្ឋកិច្ចជាតិនិង សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៦ប្រសិនបើសាធរណជនបានដឹងឬបានឃើញជាក់ស្តែងនូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹង មកលោកហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វតាមរយៈទូរស័ព្ទ ០១២ ៨២៨ ២០៩។ ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ