ខេត្តតាកែវ៖ នេះជាលើកទី២ហើយដែល លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍(KAD) និង សហការី បានចុះជួបផ្ទាល់សាក្សី ចាស់ៗ និង មេភូមិ នៅទីតាំងផ្ទះដីទំនាស់ ស្ថិតនៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ បន្ទាប់មក លោកស្រីមេធាវី បានអញ្ជើញទៅ សាលាដំបូងខេត្តតាកែវ ដើម្បីដាក់ភស្តុតាង សាក្សី ជូន លោកចៅក្រម គង់ កូមិន្ទ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ២៦១ ចុះថ្ងៃទី២២ ខែ១១ ឆ្នាំ២០១៩។បន្ទាប់ពីបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយនូវករណីវិវាទដីកេរខាងលើ លោកស្រីមេធាវីប្រធាន បានកើតក្តីអាណិតអាសូរជាពន់ពេក ដល់កូនកំព្រាទាំង៧អង្គ/នាក់ ទើបសម្រេចចិត្តបញ្ចូលរឿងក្តីនេះក្នុង សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ដោយការពារក្តី ឥតគិតថ្លៃ។បើតាមសាក្សីចាស់ៗក្នុងភូមិកើតហេតុបញ្ជាក់ថា កាលពីឆ្នាំ១៩៨៣ ស្ត្រីឈ្មោះ ព្រំ លីម បានកាន់កាប់អាស្រ័យផលលើដីទំនាស់នេះ រហូតដល់ឆ្នាំ២០០៣ ទើបគាត់ស្លាប់ ដោយបន្សល់ទុកកូន៧នាក់ និងដីកេរទំនាស់នេះ។ ក្រោយមកស្វាមីរបស់គាត់ ឈ្មោះ តាក់ ពក ក៏មានប្រពន្ធថ្មី រួចហើយបានទៅរស់នៅខាងប្រពន្ធរហូតដល់សព្វថ្ងៃ ទុកកូនឲ្យបន្តរស់នៅលើដីទំនាស់ និងខ្លះទៅបួសជាព្រះសង្ឃដល់សព្វថ្ងៃ។នៅឆ្នាំ២០១៣ មន្ត្រីជំនាញដែនដី បានចុះធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជាប្រព័ន្ធនៅភូមិកើតហេតុ ទើបឈ្មោះ ព្រំ សុផៃ និង ភរិយា ត្រូវជាបងបង្កើតរបស់ សព ព្រំ លីម មកឈរឈ្មោះ ធ្វើប័ណ្ណកម្មសិទ្ធិដីជំនួស ព្រោះក្មួយៗទាំង៧នាក់ ខ្លះមិនទាន់ដឹងក្តី ដោយសន្យាថា ពេលក្មួយៗធំដឹងក្តី នឹងបែងចែកដីនោះអោយ។ ប៉ុន្តែពេលក្មួយៗធំ ទាមទារដីកេរ អ៊ុំប្រុស ព្រំ សុផៃ និង ភរិយា ឈ្មោះ ពេជ្រ ចាន់ធាវី មិនព្រមប្រគល់ឲ្យតាមការសន្យា ទោះបីមានការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានយ៉ាងណាក៍ដោយ ទើបពួកគាត់សម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តតាកែវ អោយជួយរកយុត្តិធម៌៕ ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ