ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន កម្ពុជា ដែលបានអនុញ្ញាត្តអោយវិទ្យុសំលេងសហរដ្ឋអាមេរិក VOA បើកដំណើរផ្សាយឡើងវិញ
Tue,09 February 2021 (Time 08:56 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 559នាក់)


ភ្នំពេញ៖ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន កម្ពុជា ដែលបានអនុញ្ញាត្តអោយវិទ្យុសំលេងសហរដ្ឋអាមេរិក VOA បើកដំណើរផ្សាយឡើងវិញតាម វិទ្យុ តាមរយ:ទូរសព្ទ័ដៃស្មាត ហ្វូន និងប្រពន្ធ័ Internet ដែលធ្វើអោយប្រជាជនទទួលបានព័ត៌មានច្រើន ហើយជាការ បង្ហាញពីការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន និងការបញ្ចេញមតិកាន់តែល្អប្រសើរនៅកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានជំនឿជឿជាក់ថាឆ្នាំ២០២១ នេះ អ្វីៗនឹងកាន់តែល្អប្រសើរឡើងជាងឆ្នាំ២០២០ រវាងសហរដ្ឋអាមេរិក និងកម្ពុជា៕ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ពីសកម្មភាពការងារដែលស្ថានទូតអាមេរិក បានផលិត និងទេីបបានសម្ពោធនូវរូបសញ្ញាសម្រាប់អនុវត្តការងារឆ្នាំថ្មី២០២១ AmCam 2021 ឬកម្ពុជា អាមេរិក ២០២១។ ការប្រគំតន្ត្រី និង ពិធីសម្ពោធរូបសញ្ញា ឆ្នាំ ២០២១ការរួមចំណែកក្នុងភាពជាដៃគូរបស់សហរដ្ឋអាមេរិក ដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា។

ប្រធានបទសម្រាប់អនុវត្តឆ្នាំ ២០២១ រួមមាន វិបុលភាព និងនិរន្តរភាពពីខែមករា ដល់ខែមិនា ៖ បង្ហាញពីការរួមចំណែក របស់សហរដ្ឋអាមេរិក ចំពោះវិបុលភាព និងនិរន្តរភាព នៃប្រទេសកម្ពុជា និងតំបន់។គោលការណ៍ និងគុណតម្លៃពីខែមេសា ដល់ខែមិថុនា ៖ លើកកម្ពស់នូវគុណតម្លៃ និងគោលការណ៍ រួម ដែលកំណត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។សន្តិភាព និងសន្តិសុខពីខែកក្កដា ដល់ខែកញ្ញា ៖ ផ្តោតលើបញ្ហាសន្តិភាព និងសន្តិសុខ និងរំលឹក ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ភាពជាដៃគូពីខែតុលា ដល់ខែធ្នូ ៖ ផ្តោតលើភាពជាដៃគូ ក្នុងទំនាក់ទំនងការទូតរបស់យើងជាមួយកម្ពុជា និងក្នុងតំបន់ ក្នុងពេលដែលកម្ពុជារៀបចំខ្លួន ទទួលនាទីជាប្រធានអាស៊ាន នៅឆ្នាំ ២០២២។ ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ