ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស
Thu,07 January 2021 (Time 10:54 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 799នាក់)


រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នា​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ព​ព័ន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស ករណី​ទិញ​លក់​ដី​រដ្ឋ​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​។ ការ​នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម ប្រយោជន៍​បិទ​ការ​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ដាក់​ការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​។ក្រោយ​ពី​សាកសួរ​រួចរាល់​ហើយ អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​ឧកញ៉ា សង ថន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​។ សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​បាន​ឲ្យ​អនុរក្ស​ពន្ធនាគារ នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​ម្តង​ហើយ​លើ​សំណុំរឿង​ចំនួន​៤​ករណី​នេះ ប៉ុន្តែ​ទំនង​សួរ​មិន​ទាន់​អស់​សេចក្តី​ទើប​តម្រូវ​ឲ្យ​នាំ​ឧកញ៉ា​មក​សួរ​បន្ថែម​ទៀត​។ជនជាប់សង្ស័យ​ឧកញ៉ា សង ថន ដែល​មាន​អាយុប្រមាណ​៧០​ឆ្នាំ រូប​នេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ចំនួន​៤​បទល្មើស​រួម​មាន​៖ ១- បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ២-​បទ​ផ្តើមគំនិត​ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ៣-​បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​៤-​បទ​សូកប៉ាន់​តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ផ្លូវការ​ហើយ ឧកញ៉ា សង ថន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ រួម​ជាមួយ​ជនជាប់សង្ស័យ​ម្នាក់​ទៀត ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​ជា​អភិបាលរង​ខេត្តបាត់ដំបង ដោយ​ជាប់ចោទ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​ជា​បន្តបន្ទាប់​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​ឧកញ៉ា សង ថន មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ស្មើនឹង​១​ភាគ​៤​នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង។ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ