ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីនាក់ក្រោយពីធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេច
Mon,04 January 2021 (Time 07:24 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 361នាក់)


រាជធានីភ្នំពេញ៖ ជនសង្ស័យ ២ នាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេចខណៈពេលកំពុងជិះរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ធ្វើដំណើរតាមផ្លូវដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់និង១នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១នឹង២០ ព្រឹកថ្ងៃទី ០៤ ខែមករាឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបមុិន ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វា គីមហុង អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ នឹងដកហូកបានម៉ូតូជនសង្ស័យមួយគ្រឿងជិះធ្វើសកម្មភាពម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IN-4827 ។ ចំណែកជនរងគ្រោះមានឈ្មោះ ជួន ណៃពុធ ភេទស្រី អាយុ ២៣ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុន ម៉ូតូបាត់បង់ម៉ាកឌ្រីមសង់សេ១២៥ស៊េរី២០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FN-5732 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា រូបគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនហើយក៏បានក្រឡេកមើលទៅតាមកាមេរ៉ាសុវត្ថិភាពក៏ប្រទះឃើញជនសង្ស័យមានគ្នា២នាក់ធ្វើសកម្មភាពកាច់សោរកម៉ូតូទាញចេញទៅក្រៅដើម្បីជិះរត់គេចខ្លួន គាត់ក៏រត់ចេញមកក្រៅស្រែកចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងគាប់ជួនត្រូវកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍នឹងកងកម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យបានដកកម្លាំងចេញពីគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍កំពុងធ្វើដំណើរតាមផ្លូវប្រទះឃើញដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅត្រង់ចំណុចផ្សារមុខវត្តពោធិញាណនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ដើម្បីធ្វើការសាកសួរចំណែកបក្ខពួកមួយនាក់ទៀតរត់គេចខ្លួនបាត់ស្រម៉ោល។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុនទី ២កំពុងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ