ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មនុស្ស២នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី១
Fri,29 January 2021 (Time 07:31 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 492នាក់)


ភ្នំពេញ ៖ អគ្គិភ័យឆេះឃ្លាំងស្កុកទំនិញមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល នៅម៉ោង១២៖៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយក្រោយភ្លើងរលត់គេរកឃើញសាកសពមនុស្ស២នាក់ត្រូវភ្លើងឆេះខ្លោចផងដែរ។

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសពមនុស្ស២នាក់ ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង១២៖៤៥នាទី រំលងអាធ្រាត្រកន្លងទៅនេះ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យសាកសពរបស់ជនរងគ្រោះទាំងពីរនាក់នេះ។ នៅកន្លែងពិនិត្យសាកសព ក៏មានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការការរងនគរបាលរាជធានីភ្នំពេញផងដែរ។

តាមប្រភពប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុមានលឺសំលេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយក៏ចេញជាអណ្ដាតភ្លើងឆេះ បង្កការភ្ញាក់ផ្អើលតែម្ដង ភ្លាមៗនោះក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍ សមត្ថកិច្ចបានបញ្ជាក់ថា ទំហំនៃការខូចខាតឃ្លាំងទាំងស្រុងតែម្តង។

ចំពោះមូលហេតុនៃការឆាបឆេះ មិនទាន់មានការសន្និដ្ឋានបាននោះទេ ក្នុងការជួយអន្ដរាគមន៍ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តអស់ចំនួន៤៥គ្រឿង សម្ភារៈខូចខាតមានថង់ប្លាស្ទិក, គ្រឿងជ័រ និងសម្ភារជាច្រើនទៀត ត្រូវបានខូចខាតទាំងស្រុង។

គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋនោះទេ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ