ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តកែប ចុះសួរសុខទុក្ខ ប្រគល់ថវិកា និងសម្ភារ ជូនសមាជិកាសមាគម ដែលទទួលរងគ្រោះថ្នាក់ចរាចរ​ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវទៅបំពេញការងារ
Wed,08 December 2021 (Time 05:14 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 551នាក់)


ខេត្តកែប៖ ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខាខេត្តកែប រួមមាន លោក លាង ប៊ុនលី ប្រធានកិត្តិយស លោក កេីត សាវុធ ប្រធានក្រុមប្រឹក្សាយោបល់ លោក អ៉ឹង ឡាយឆាយ ប្រធានសមាគមរាជសីហ៍សាខាខេត្តកែប ដឹកនាំសមាជិក សមាជិកាសមាគមរាជសីហ៍សាខាខេត្តកែបចុះសួរសុខទុក្ខ ប្រគល់ជូនថវិកា និងសម្ភារផ្សេង ជូនដល់ កញ្ញា ហេង ចន្ទបូរមី សមាជិកាសមាគមរាជសីហ៍សាខាខេត្តកែប ដែលទទួលរងគ្រោះថ្នាក់ចរាចរបណ្តាលអោយប៉ះពាល់ដៃខាងស្តាំ និងកំពុងព្យាបាលបន្តនៅគេហដ្ឋាន នៅថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២១។

អំណោយប្រគល់ជូនរួមមាន៖
. ថវិកា ចំនួន៥០ម៉ឹនរៀល
. ទឹកដោះគោឆៅ ចំនួន២ឡូតិ៍
. ទឹកផ្លែឈើ ចំនួន២កេស
. ទឹកសុទ្ធ ចំនួន៤កេស

ដោយទឹកមុខញញឹមប្រកបដោយក្តីរីករាយ កញ្ញា ហេង ចន្ទបូរមី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ដែលតែងតែគិតពីសុខទុក្ខរបស់សមាជិក សមាជិកា គ្រប់ៗរូប ព្រមទាំងបានចាត់តាំងថ្នាក់ដឹកនាំ សមាជិក សមាគមរាជសីហ៍សាខាខេត្តកែបចុះសួរសុខទុក្ខ ខណដែលកញ្ញាកំពុងសំរាកព្យាបាលនៅគេហដ្ឋាន។

ថ្នាក់ដឹកនាំ សមាជិក សមាគមរាជសីហ៍សាខាខេត្តកែប សូម ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំសមាគមរាជសីហ៍ សូមជូនពរប្អូនស្រីអោយឆាប់ជាសះស្បើយពីរបួស ថែរទាំងសុខភាពអោយបានល្អ និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ