ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពូកែខាងចូលលួច​ចំណងដៃ​ក្នុងពិធីមង្គលការ​គេ​ ចុងក្រោយជាប់គុកទាំង២
Thu,28 January 2021 (Time 06:42 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 500នាក់)


ខេត្តកំពត៖ លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពត​ បានបញ្ជាក់នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមករា ​ឆ្នាំ​២០២១​ថា​ កម្លាំងនគរបាលបានឃាត់ខ្លួនបុរស២នាក់​ តាម​អំណាច​ដីកា​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ដោយ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ចំណងដៃ​មង្គលការ រួចបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីអនុវត្តបន្តតាមនីតិវិធី។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បន្តថា ជន​សង្ស័យ​​ទាំង​​២​​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ គឺ​​ម្នាក់​ឈ្មោះ នូវ ឌៀប អាយុ​៤២​ឆាំ្ន និង​ម្នាក់​ទៀត​ឈ្មោះ ច្រេសា​រឿ​ន អាយុ​៤១​ឆាំ្ន ។ ពួក​គេ​ទាំង​​២​នាក់​​រស់នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។

នាយការិយាល័យព្រហ្មទណ្ឌរូបនេះ បន្តទៀត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​​នាក់​ខាងលើ​​នេះ​ ក៏​មាន​ការ​​សហការ​គ្នា​ជាមួយ​នគរបាល​ខេត្ត​កែប​ផងដែរ ដោយសារ​តែ​ពួកគេបាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ស្រុក​កំពង់ត្រាចខេត្តកំពត ជាប់​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ បន្ទាប់ពីបញ្ជូនខ្លួនទៅតុលាការ​ ជន​សង្ស័យ​​ទាំងនេះ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​លុយ​ចំណងដៃ​ក្នុង​​ពិធី​មង្គលការ​ជា​ច្រើន​កន្លែង ហើយ​​ទីកន្លែង​ចុង​ក្រោយ​ គឺ​បាន​​​លួច​លុយ​ចំណងដៃ និង​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

ចំណែកជុំវិញករណីខាងលេីនេះ​ ជនរងគ្រោះមិន​បាន​បង្ហាញ​ពី​ចំនួន​នៃ​ការ​បាត់​បង់លុយ ដែល​ជា​ប្រាក់​ចំណងដៃ​​នោះ​​ទេ។ ប៉ុន្តែ​លោក​ លកញ៉ា​វ បាននិយាយ​ថា មុខសញ្ញា​​នេះ​បាន​ដើរ​លួច​លុយ​​ចំណងដៃ​​ក្នុង​ពិធី​មង្គលការ​​គេ​ជា​ច្រើន​ដង​​មកហើយ ដូច​ជា​៖នៅ​ស្រុក​អង្គរ​ជ័យ ក្នុង​ខេត្តកំពត​ ជាដើម ។

បើតាមជនសង្ស័យទាំង២នាក់នេះ​ ក៏បានសារភាពពី​ល្បិច​លួច​លុយ​​ចំណងដៃ​ថា នៅ​ក្នុង​ពិធី​​មង្គលការ​នីមួយ​ៗ​ ​ពួក​គេ​​តែង​តែ​​ទៅ​ចូលរួម និង​​បាន​តុបតែង​ខ្លួន​ធ្វើ​ជា​ភ្ញៀវ​ខាង​​កូនប្រុស ​ឬ​ខាង​​កូនស្រី ​ពេល​នោះ​​​ម្ចាស់​ដើមការ​ទាំង​សងខាង​មិន​បាន​ចាប់អារម្មណ៍​ថា ជា​ភ្ញៀវ​ខាង​ណា​នោះ​ទេ។ លុះ​ពេ​ល​ម្ចាស់​​ដើម​ការ​ដេក​លង់​​លក់​អស់​ ពួក​គេ​មានឱកាស​ល្អ ក៏​​ធ្វើ​សកម្មភាព​លួច​ប្រមូល​​​យក​លុយ​ចំណង​ដៃ​នេះ​​តែ​ម្ដង ។

គួរ​ជម្រាបដែរថា ក្រោយឃាត់ខ្លួនជនសង្ស័យ​ទាំង​២​​នាក់​នេះ​ ​​​កម្លាំងជំនាញបាននាំ​ខ្លួនពួកគេមក​កន្លែង​អ្នកលក់​ទូរស័ព្ទ​នៅ​​ក្នុង​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភីស្រុក​កំពង់ត្រាច ព្រោះ​ជា​កន្លែង​​​ដែល​ជនសង្ស័យ​ធ្លាប់​យក​ទូរស័ព្ទ​មក​លក់នៅទីនេះ។ ប៉ុន្តែជនសង្ស័យ​បាន​ឆ្លើយ​មិន​ប្រាកដប្រជា ទើបកម្លាំងជំនាញ​ប្រមូល​បាន​​វត្ថុ​តាង​បន្ថែម​ដើម្បីបន្តនីតិវិធីផងដែ


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ