ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ស៊ូម សារឿន ប្រធាន សហព័ន្ធវ៉ូវីណាមកម្ពុជា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាល ចៅក្រម អាជ្ញាកណ្តាល កំរិត «ក» កីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី២១ ដល់២៦ ខែមករា ឆ្នាំ២០២១
Tue,26 January 2021 (Time 07:46 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 464នាក់)


ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី លោក ម៉ិល កាដូ តំណាងឯកឧត្តម អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំង ថ្នាក់ដឹកនាំ សហព័ន្ធវ៉ូវីណាមកម្ពុជា សិក្ខាកាម និង យុវជនរាជសីហ៍ ជាច្រើនរូប នៅសាលប្រជុំជាន់ទី៣ អាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានអូឡាំពិក នាវេលាម៉ោង ១.៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ឯកឧត្តម ស៊ូម សារឿន ថ្លែងការកោតសរសើ គ្រូបណ្តុះបណ្តាល និង សិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង បង្រៀន និង រៀនសូត្រ រហូតបញ្ចប់វគ្គដោយជោគជ័យ នាពេលនេះ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ទោះស្ថិតក្នុងការប្រឈមបញ្ហាសុខភាពសាធារណៈដោយសារ ជំងឺកូវីដ១៩ ប៉ុន្តែសហព័ន្ធ នៅតែខិតខំជន្មះឧបសគ្គ បើកវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ ដោយគោរពតាមការណែនាំរបស់ ក្រសួងអប់រំ និង ក្រសួងសុខាភិបាល។

ឯកឧត្តមប្រធានបេ្តជ្ញាបន្តបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀតក្នុងឆ្នាំ២០២១នេះ។

ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងអប់រំ យុវជន និង កីឡា ដែលបានជួយឧត្តមគាំទ្រ ទាំងស្មារតី និង សម្ភារ ថវិកា។ ទន្ទឹមនោះ ឯកឧត្តមប្រធានសូមថ្លែងអំណរគុណ ក្រុមការងារសហព័ន្ធដែលបានរៀបចំវគ្កបណ្តុះបណ្តាលប្រកបដោយជោគជ័យ។

ទីបញ្ចប់ ឯកឧត្តមគណៈអធិបតីបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងថតរូបអនុស្សារីយ៍ជាមួយសិក្ខាកាម និងយុវជនរាជសីហ៍ផងដែរ។ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ