ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទំនិញខូចគុណភាពជិត១តោនត្រូវបានមន្ត្រីជំនាញខេត្តបន្ទាយមានជ័យដុតកម្ទេចចោល នៅក្រុងប៉ោយប៉ែត
Mon,25 January 2021 (Time 03:39 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 458នាក់)


ខេត្ដបន្ទាយមានជ័យ៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការរក្លែងបន្លំ ហៅកាត់ (.ក.ប.ប.) ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាលទ្ធផលរកឃើញទំនិញខូចគុណភាពចំនួន៨០០គីឡូក្រាម និងបាននាំយកទៅធ្វើការដុតកម្ទេចចោល។

បើតាមការបញ្ជាក់ពីលោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា មន្ត្រីជំនាញ ក.ប.ប. បានសហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចបានចុះឆែកឆេរ រកទំនិញណាដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព មាននៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ្ឌ និងតាមបណ្តាស្រុកនានា ហើយមន្ត្រីជំនាញបានធ្វើការ ឆែកឆេរនៅតាមបណ្តាតូប តាមផ្ទះ ម៉ាត ជាលទ្ធផលបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅក្នុងក្រុងប៉ោយប៉ែត មានដូចជា៖ ស្រាបៀប្លេកផេនធ័រ ទឹកក្រូចហ្វាន់តា ប័រកំប៉ុង មីកំប៉ុង ចំនួនប្រមាណ៨០០គីឡូក្រាម។

លោក សាន វិជ្ជាសារ៉ាវុធ បានបន្តទៀតថា រាល់មុខទំនិញដែលមន្រ្តីជំនាញធ្វើការដកហូតនេះ បាននាំយកទៅធ្វើការដុតកម្ទេចចោល តែមុខទំនិញណាដែលដុតមិន ឆេះដូចជា ប្រភេទទឹក ភេសជ្ជៈផ្សេងៗទៀត មន្រ្តីជំនាញបានយកទៅកែឆ្នៃធ្វើជាជីធម្មជាតិ ប្រភេទវីតាមីន (Vitamin) ចែកជូនដល់កសិករ ដើម្បីយកទៅប្រើប្រាស់ស្រោចស្រប ដំណាំបន្លែ ប្រភេទកសិកម្មផងដែរ៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ