ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃសៅរ៍ទី៤ ខែធ្នូនេះបានបង្ហោះបង្ហាញនូវរូបភាពសម្តេចជាមួយឯកឧត្ដម ហ៊ុន ម៉ាណែត និង ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរូបលោកជំទាវ ពេជ កែវមុនី នៅលើទំព័រហ្វេសប៊ុក ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសរសេរថាអត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានយ៉ាងហោចណាស់មួយសប្តាហ៍ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិតឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរទាំងស្រុងថា៖ «កន្លងមកមានក្មួយៗដែលនិយមលេងរូបថត បានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថត ម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអ៊ំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អ៊ំប្រុស អ៊ំស្រីសង្ហា ដូចបងម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអ៊ំ ឬអ៊ំបង្កើតម៉ាណែត?»។សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តតៀតថា ៖«អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិតឬសុំសិទ្ធ ជ្រកកោននៅក្រៅប្រទេស ។ ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយខ្ញុំមានចៅ២២ នាក់ និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួក អ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»។សូមបញ្ជាក់ថារឿងសម្តេចតេជោ ហ៊ុន សែននិងលោក ហ៊ុន ម៉ាណែត នេះត្រូវបានក្រុមអ្នកវិភាគនិងអ្នកនយោបាយប្រឆាំងលើកឡើងឥតដាច់មានទាំងរិះគន់ផង និង ពេលខ្លះ ថែមទាំងជេរប្រមាថថែមទៀត ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២ ខែធ្នូ ២០២១ ។ ដើម្បីបញ្ចប់ការវិភាគដដែលៗសម្តេចតេជោនាយករដ្ឋ មន្រ្តីបានប្រាកសគាំទ្រលោក ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្ត្រីបន្តតែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ ។ សម្តេចតេជោបន្តថាការបណ្តុះបណ្តាលកូនមិនមែនយកមកឲ្យធ្វើ មេចោរទេ ។ សូម្បីតែជប៉ុនគេមានពូជរបស់គេ។ ដូច Shinzo Abe ជីតារបស់ Shinzo Abe គឺជានាយករដ្ឋមន្ត្រី ហើយធ្លាប់មកទស្សនកិច្ចនៅស្រុកខ្មែរ ។ឪពុករបស់ Shinzo Abe គឺរដ្ឋមន្ត្រីការបរទេសរហូតដល់ Shinzo Abe គឺធ្វើនាយករដ្ឋមន្ត្រី ធ្វើទាល់តែ Shinzo Abe សុំឈប់ខ្លួនឯង ។ Yasuo Fukuda ក៏អញ្ចឹងដែរ គេមានពូជធ្វើនយោបាយ របស់គេ។ សម្តេចបន្តថា ៖«ខ្ញុំចង់ផ្តាច់ក៏ប៉ុន្តែ អ្ហែងនៅបង្ខំចិត្ត ប្រកាសយកតែម្តងទៅ។ ហ៊ុន ម៉ាណែតជាបេក្ខភាពមួយនៅក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីហើយឪពុកវា គាំទ្រ។ និយាយឲ្យច្បាស់អញ្ចឹងទៅកុំឲ្យហ្អែងពិបាកវិភាគពេក។ អ្ហែងវិភាគទៅវាយ៉ាប់ពេក។ ប្រាប់អ្ហែងឲ្យត្រង់ថាអញគាំទ្រកូនឲ្យធ្វើនាយករដ្ឋមន្ត្រី។ អ្ហែងប្រឹងតស៊ូទៅ។ ហ៊ុន ម៉ាណែត “កូនរបស់ឡេឌឹកថ” ការប្រមាថមួយនេះពួកអ្ហែងអត់រួចខ្លួនទេប្រាប់ឲ្យហើយ»៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ