ខេត្ដកំពង់ចាម៖ ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទDBST ១ខ្សែ ប្រវែង៦.៥៥០ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លេីង ឃុំកោះរការ ស្រុកកំពង់សៀម និងសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៤ខ្សែ ប្រវែង៤៤១៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែងតែមានការរីកចម្រើន ដោយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចយ៉ាងសំខាន់ ។ ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទេីបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ដូច្នេះទេសូមពុកម៉ែបងប្អូនជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយអជ្ញាធរនៅទីនេះចុះ ដេីម្បីយេីងបន្តរួមគ្នាធ្វើការអភិវឌ្ឍន៍ រីកចម្រើនតទៅមុខទៀត ដោយមិនមានការភូតកុហកបោកប្រាស់ ឬមួយរត់ចោលពុកម៉ែបងប្អូននោះឡើយ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានធ្វេីការណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដោយលេីកឡើងថា ផ្លូវ១ខ្សែនេះយេីងអាចចាត់ទុកជាផ្លូវក្រវ៉ាត់ក្រុង ដូច្នេះត្រូវធ្វើឲ្យបានឆាប់រួចរាល់ មិនឲ្យផុតពីឆ្នាំ២០២១នេះទេ ហេីយធ្វើយ៉ាងណាត្រូវឲ្យបានស្អាតល្អ ទាំងមានគុណភាពរឹងមាំ ប្រយោជន៍ដល់ការប្រេីប្រាស់បានយូរអង្វែងផង ហេីយសូមធ្វើចលនាដល់ប្រជាពលរដ្ឋឲ្យចូលរួមដាំដេីមឈេីលំអរតាមដងផ្លូវផងដែរ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋថា ផ្លូវនេះជាផ្លូវរបស់ពុកម៉ែបងប្អូនហេីយ ដូច្នេះសូមប្រេីប្រាស់តាមតំរូវការចុះ តែសូមចូលរួមថែទាំផង ជាពិសេសពេលបានផ្លូវល្អហើយ សូមអប់រំកូនចៅឲ្យបេីកបរ ដោយមានការប្រុងប្រយ័ត្នផងដែរ ៕ ដោយ: ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ