រដ្ឋមន្ត្រីក្រសួងកសិកម្មបានណែនាំឱ្យកសិដ្ឋានចិញ្ចឹមត្រីលម្អ(First Aquatic Industrial) ត្រៀមរៀបចំឯកសារ បច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អនេះទៅកាន់ប្រទេសចិន។ ការនាំចេញអាចធ្វើទៅបាន គឺត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីជួយធ្វើឱ្យដំណើរការនាំចេញនាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផលដែលកសិដ្ឋានចិញ្ចឹមបាន ។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុន វិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ ដែលសកម្មភាពនេះ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ គាំទ្រនិងលើកទឹកចិត្តដល់វិនិយោគិនក្នុងនិងក្រៅប្រទេស សំដៅលើកស្ទួយវិស័យវារីវប្បកម្ម និងការនាំចេញត្រីលម្អ ។ ម្យ៉ាងវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ដោយបញ្ជាក់ថា ជាមួយសមិទ្ធផលដែលក្រុមហ៊ុន សម្រេចបាននាពេលបច្ចុប្បន្ន ក្រសួងក៏ដូចជារដ្ឋបាលជលផល នឹងរង់ចាំសហការសម្របសម្រួល ដើម្បីឱ្យដំណើរការ វិនិយោគចិញ្ចឹមត្រីលម្អ និងដំណើរការនាំចេញត្រីលម្អនេះ សម្រេចបានជោគជ័យ។លោក Li Xuequn អ្នកគ្រប់គ្រងទូទៅក្នុងកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Industrial បានឱ្យដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋារចនាសម័ន្ធសំខាន់ៗ) ដែលបច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ។ លោកបន្ថែមថា នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាលក្នុង១ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល ក្នុងឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារក្នុង១ក្បាល និងត្រីបបែល ២០០ដុល្លារក្នុង១ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។ សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Industrial co., Ltd មានទីតាំងស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកម្មករសរុប៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរនិងចិន ចំនួន១០នាក់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ