ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាក់ដឹកនាំសមាគមរាជសីហ៍ខេត្តសៀមរាប និងថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ចុះប្រគល់ម៉ាស៊ីនផលិតទឹកឧស្ម័នអូហ្សូន Ozone ប្រគល់ជូនមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប
Mon,20 December 2021 (Time 09:41 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 543នាក់)


(ខេត្តសៀមរាប) ៖ កាលពីថ្ងៃសុក្រ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំសមាគមរាជសីហ៍ខេត្តសៀមរាប សហការជាមួយថ្នាក់ដឹកនាំសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ដឹកនាំសមាជិក ចុះប្រគល់ម៉ាស៊ីនផលិតទឹកឧស្ម័នអូហ្សូន Ozone សម្រាប់លាងសំអាត បន្លែ ផ្លែឈើ សាច់ និងសម្លាប់មេរោគ ហើយអាចផលិតជាទឹកបរិសុទ្ធផងដែរ ចំនួន០១គ្រឿង ប្រគល់ជូនប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប។
ក្នុងនោះមាននសមាសភាពដូចខាងក្រោម៖ ១-លោក ទ្រឿង សំរិទ្ធ អគ្គលេខាធិការរង និងជាប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប
២-លោក ជា កុសល ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ
៣-លោក ស៊ី ពិសិទ្ធ អនុប្រធានសមាគមរាជសីហ៍សាខាខេត្តសៀមរាប
៤-លោក ឈរ លីថៃ អនុប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តសៀមរាប
៥-លោក អូម ថាវរ: ប្រធានក្រុមកីឡាបាល់ទាត់វ័យចាស់សមាគមរាជសីហ៍រាជធានីភ្នំពេញ
បានចុះប្រគល់ម៉ាស៊ីនផលិតទឹកឧស្ម័នអូហ្សូន Ozone សម្រាប់លាងសំអាត បន្លែ ផ្លែឈើ សាច់ និងសម្លាប់មេរោគ ហើយអាចផលិតជាទឹកបរិសុទ្ធផងដែរ ចំនួន០១គ្រឿង ជូនលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីដាក់អោយប្រើប្រាស់នៅមណ្ឌលប្រមូលផ្តុំកសិផល កន្លែងបែងចែកបន្លែ ផ្លែឈើរបស់បណ្តុំអាជីវកម្ម ដែលគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ផងដែរថា ម៉ាស៊ីននេះ ជាអំណោយរបស់ក្រុមហ៊ុន ខាស់ CAST CO., LTD នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនសមាគមរាជសីហ៍តាមរយៈ លោក រាជ ស៊ីដែន។
លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ ដល់សមាគមរាជសីហ៍ និងក្រុមហ៊ុន ខាស់ បានផ្តល់ម៉ាស៊ីនដ៏ប្រណិតនេះ ដែលអាចជួយជំរុញ និងលើកទឹកចិត្តប្រជាកសិករលើវិស័យកសិកម្ម ដោយកាន់តែគិតគូរយ៉ាងល្អិតល្អន់ទៅលើបញ្ហាអនាម័យ និងសុខភាពប្រជាពលរដ្ឋរស់នៅក្នុងទីរួមខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។
សូមគោរពជូនពរ លោកប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍គ្រប់ជាន់ថ្នាក់ សូមទទួលជោគជ័យគ្រប់ភារកិច្ច និងសូមសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ