ខេត្តឧត្តរមានជ័យ៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ ថ្នាក់កណ្កាល សាខារាជធានី-ខេត្ត សាខាប្រទេសជប៉ុន និងសាខាប្រទេសថៃ អញ្ជើញចូលរួមពិធីប្រកាសតែងតាំងសមាភាពប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សាយោបល់ ប្រធាន និងសមាជិក សមាជិកាសមាគមរាជសីហ៍សាខាខេត្តឧត្តរមានជ័យ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាលរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។លោក កែវ ឋាន: ប្រធាន សមាគមរាជសីហ៍សាខាខេត្តឧត្តរមានជ័យ ដែលទើបតែទទួលបានការប្រកាសតែងតាំងថ្មី សូមធ្វើការប្តេជ្ញាចិត្តចំពោះអង្គពិធី ក្នុងការដឹកនាំសមាគមរាជសីហ៍សាខាខេត្តឧត្តរមានជ័យ ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមរាជសីហ៍ តាមរយៈការរិតចំណងមិត្តភាពផ្ទៃក្នុង កៀរគរសប្បុរជនទាំងក្នុង និងក្រៅប្រទេសដើម្បីជួយដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ចូលរួមកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុការងារសង្គម និងសប្បុរសធម៌។លោក ស៊ូម សារឿន សូមចូលរួមអបអរសាទរចំពោះសមាសភាពសមាគមរាជសីហ៍សាខាខេត្តឧត្តរមានជ័យ ដែលទើបតែទទួលបានការតែងតាំង។ លោកប្រធានបានណែនាំអោយលោកប្រធាននិងថ្នាក់ដឹកនាំសាខា ខិតខំបំពេញការងារដូចការប្តេជ្ញាចិត្តខាងលើ។ បន្ទាប់មកថ្នាក់ដឹកនាំ និងគណប្រតិភូសមាគម បានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់ទីស្នាក់ការសមាគមរាជសីហ៍សាខាខេត្តឧត្តរមានជ័យ ចាប់ពីពេលនេះតទៅ។សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ សមាគមរាជសីហ៍ មានទីស្នាក់ការកណ្តាលនៅ រាជធានីភ្នំពេញ និងមានទីស្នាក់ការសាខា ១៣ រាជធានី-ខេត្ត គឺ៖ ភ្នំពេញ កណ្តាល តាកែវ ក្រុងព្រះសីហនុ កោះកុង សៀមរាប រតនគិរី ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ កំពត កែប ព្រមទាំង ក្រៅប្រទេសចំនួន០២ គឺប្រទេសជប៉ុន និង ប្រទេសថៃ ផងដែរ ហើយសមាគមនឹងបន្តបើកសាខាបន្ថែមរហូត ២៥ខេត្ត-រាជធានី។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ