ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
និមិត្តសញ្ញាសំគាល់ របស់រដ្ឋបាល ក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ
Sun,19 December 2021 (Time 02:53 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 556នាក់)


ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ លើនិមិត្តសញ្ញាសំគាល់ (Logo) របស់រដ្ឋបាល ក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

បានណែនាំដល់អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបំពេញបន្ថែមនូវរាល់ខ្លឹមសារសំខាន់ៗទាក់ទងនឹងអត្ថន័យរូបភាព អត្ថន័យក្នុងការងាររដ្ឋបាល និងការងារអភិវឌ្ឍរបស់ក្រុង-ស្រុកនិមួយៗ ឱ្យរួចរាល់មុនខែមករា ឆ្នាំ២០២២ ដើម្បីរដ្ឋបាលខេត្តរៀបចំបញ្ជូននិមិត្តសញ្ញា និងខ្លឹមសារនៃនិមិត្តសញ្ញាទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការកែសម្រួលទៅលើអត្ថន័យខ្លឹមសារក៏ដូចជា រចនាបថមួយចំនួន នៃនិមិត្តសញ្ញារបស់ក្រុង-ស្រុក ឱ្យសមស្របទៅនឹងសក្តានុពល ការអភិវឌ្ឍ ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋទៅតាមបណ្ដាក្រុង-ស្រុកនីមួយៗ ដើមី្បធ្វើឱ្យនិមិត្តសញ្ញារបស់ក្រុង-ស្រុក បង្កប់ទៅដោយអត្ថន័យដ៏ស៊ីជម្រៅ ប្រកបដោយសោភ័ណភាព ទុកសម្រាប់ប្រើប្រាស់បន្តដល់មនុស្សជំនាន់ក្រោយ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើការកែលម្អ និងរំលេចឡើងវិញ តាមការឯកភាពគ្នាក្នុងកិច្ចប្រជុំ ធ្វើយ៉ាងណាត្រូវឆ្លុះបញ្ចាំង និងបង្ហាញពី ស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាននិមួយៗ ត្រូវបង្ហាញពីអត្តសញ្ញាណ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីធ្វើឱ្យនិមិត្តសញ្ញានៃរដ្ឋបាលស្រុក-ក្រុងទាំង១១ មានភាពសមស្របទៅតាមភូមិសាស្ត្រជាក់ស្តែងនៃរដ្ឋបាលដែនដី របស់ខ្លួន។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ