ខេត្តកំពង់ស្ពឺ៖ ដោយមានការអនុញ្ញាតពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក ជា កុសល ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខារាជធានីភ្នំពេញ បានអញ្ជើញប្រគល់ម៉ាស៊ីនផលិតទឹកឧស្ម័នអូហ្សូន Ozone សម្រាប់លាងសំអាត បន្លែ ផ្លែឈើ សាច់ និងសម្លាប់មេរោគ ហើយអាចផលិតជាទឹកបរិសុទ្ធ ចំនួន០១គ្រឿង ជូន លោក ឈៀង តុលា ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដើម្បីដាក់នៅមណ្ឌលប្រមូលផ្តុំកសិផល កន្លែងបែងចែកបន្លែ ផ្លែឈើរបស់បណ្តុំអាជីវកម្ម ដែលគាំទ្រដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។គួរបញ្ជាក់ផងដែរថា ម៉ាស៊ីននេះ ជាអំណោយរបស់ក្រុមហ៊ុន ខាស់ CAST CO., LTD នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនសមាគមរាជសីហ៍សាខារាជធានីភ្នំពេញតាមរយៈ លោក រាជ ស៊ីដែន។លោកប្រធានមន្ទីរ សូមថ្លែងអំណរគុណ ដល់សមាគមរាជសីហ៍ និងក្រុមហ៊ុន ខាស់ បានផ្តល់ម៉ាស៊ីនដ៏ប្រណិតនេះ ដែលអាចជួយជំរុញ និងលើកទឹកចិត្តប្រជាកសិករលើវិស័យកសិកម្ម ដោយកាន់តែគិតគូរយ៉ាងល្អិតល្អន់ទៅលើបញ្ហាអនាម័យ និងសុខភាពប្រជាពលរដ្ឋរស់នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។ សូមគោរពជូនពរ លោកប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍គ្រប់ជាន់ថ្នាក់ សូមជោគជ័យគ្រប់ភារកិច្ច។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ