ខេត្តកំពង់ឆ្នាំង៖ ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ កាលពីថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១ លោក រឿន ចន្ថា អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង តំណាង លោក ធី ចន្ថា ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង អមដំណើរចូលរួមដោយ៖. លោក ប៊ុត តារារិទ្ធ អនុប្រធានសាខា. លោក ហុង សៅ អនុប្រធានសាខា. លោកស្រី ចេង ស្រីនិច អនុប្រធានក្រុមប្រឹក្សាយោបល់. លោក ខៀវ ប៉ិច អនុប្រធានក្រុមប្រឹក្សាយោបល់. លោក ស៊ុំ សុខហ៊ាង អនុប្រធានក្រុមប្រឹក្សាយោបល់. លោក ធី ទីគា ហិរញ្ញិកនិងសមាជិក សមាជិកាសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង បានចុះធ្វើសកម្មភាពមនុស្សធម៌ដោយបានប្រគល់ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីត១៩ និងសម្ភារមួយចំនដើម្បីទុកប្រើប្រាស់តាមការចាំបាច់។សម្ភារប្រគល់ជូនរួមមាន៖. ម៉ាស់ ចំនួន ៥០០០ ម៉ាស់. អាកុល ចំនួន ២កាន ស្មើនឹង ៦០លីត្រ. ទឹកសុទ្ធ ចំនួន ១០កេស. ក្រដាស A4 ចំនួន ២កេសក្នុងឱកាសនេះ លោក ប៊ុត តារារិទ្ធ ជំនួសមុខឱ្យលោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្តីទី លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំងចុះប្រគល់សម្ភារៈ ព្រមទាំងបានផ្សព្វផ្សាយអំពីអាហាររូបករណ៍ថ្នាក់ភាសាជប៉ុនជូនសិស្សានុសិស្ស ជាការចូលរួមអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងគុណភាពក្នុងទីរួមខេត្តកំពង់ឆ្នាំង ក៏ដូចជាក្នុងប្រទេសកម្ពុជា។លោក រឿន ចន្ថា អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង សូម ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំសមាគមរាជសីហ៍ និងសូមជូនពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមទទួលបានសុខភាពល្អ ជោគជ័យក្នុងការរៀនសូត្រ និងក្នុងវិជ្ជាជីវៈជាគ្រូបង្រៀន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ