ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ហ៊ុនម៉ាណែត ឧបត្ថម្ភសម្ភារគ្រឿងអេឡិចត្រូនិច និងស៊ីម៉ង់តិ៍ ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក
Fri,01 January 2021 (Time 08:23 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 799នាក់)


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឧបត្ថម្ភសម្ភារ គ្រឿងអេឡិចត្រូនិច និងស៊ីម៉ង់តិ៍ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព។

សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារគ្រឿងអេឡិចត្រូនិច និងស៊ីម៉ង់តិ៍ ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក នៅពេលនេះរួមមាន ស៊ីម៉ង់តិ៍ចំនួន១០តោន កុំព្យូទ័រយួរដៃចំនួន០២គ្រឿង វិទ្យុKENWOOD ចំនួន០៦កំប្លេរ (វិទ្យុKENWOOD ចំនួន០៦ដើម អង់តែន ចំនួន០៦ដើម និងអាគុយAh ចំនួន០៦ធុង)។

មានប្រសាសន៍ក្នុងពិធីនោះ ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់បណ្តាអង្គភាព ហើយរូបលោកក៏បានសន្យាថា នឹងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ នឹងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាព៕
#កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ #RoyalCambodianArmy 🇰🇭សូមចុច Join Telegram Channel (https://t.me/royalcambodiaarmy) ដើម្បីទទួលបានព័ត៌មាន​ជារៀងរាល់ថ្ងៃពីកងទ័ពជើងគោក។ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ