ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តកោះកុង ចុះពិនិត្យមើលការរៀបចំអនាម័យសាធារណ នាំយកអំណោយជាសម្ភារសិក្សា និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ ផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាអង្គរភ្នំខ្លុង
Sun,07 November 2021 (Time 02:53 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 445នាក់)


(កោះកុង) ៖ កាលពីថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក វ៉ែន យ៉ុន ប្រធានសមាគមរាជសីហ៍ សាខាខេត្តកោះកុង​
និងដោយមានការនិមន្តចូលរួមជាកិត្តិយសពីសំណាក់ ព្រះគ្រូ សៃ ភួងសុខលីម អនុប្រធានប្រឹក្សាយោបល់ រួមនឹងសមាជិកសមាគមរាជសីហ៍សាខាខេត្តកោះកុង ចុះពិនិត្យមើលការរៀបចំអនាម័យសាធារណ នាំយកអំណោយជាសម្ភារសិក្សា និងសម្ភារប្រយុទ្ធប្រឆាំងកូវីត១៩ ផ្តល់ជូនសិស្សានុសិស្សសាលាបឋមសិក្សាអង្គរភ្នំខ្លុង។
អំណោយរួមមាន៖
-ម៉ាស៊ីនវាស់កម្តៅ ចំនួន០១គ្រឿង
-អាល់កុល ចំនួន៣០លីត្រ
-ម៉ាស ចំនួន១០ប្រអប់(ស្មើនឹង៥០០ម៉ាស់)
-សៀវភៅ និងប៊ិច ជូនដល់លោកគ្រូ អ្នកគ្រូ
ព្រមទាំងថវិកាលើកទឹកចិត្តសិស្សានុសិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំថ្នាក់មានចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន
.ថវិកា​ ចំនួន២០,០០០រៀល
.សៀវភៅ ចំនួន០២ក្បាល
.ប៊ិច ចំនួន០២ដើម។
លោកគ្រូ វណ្ណ ដារ៉ា នាយកសាលាបឋមសិក្សាអង្គរភ្នំខ្លុង និងលោកគ្រូ-អ្នកគ្រូ សូមថ្លែងអំណរគុណដល់ លោកប្រធានសមាគមរាជសីហ៍ ដែលបានចាត់តាំង សមាគមរាជសីហ៍សាខាខេត្តកោះកុង ចុះនាំយកអំណោយ និងពិនិត្យលើការរៀបចំអនាម័យសាធារណដល់សិស្សានុសិស្ស។
សូមជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមរាជសីហ៍ គ្រប់លំដាប់ថ្នាក់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ និងជោគជ័យគ្រប់បេសកកម្មការងារសង្គម និងសប្បុរសធម៌៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ