ខេត្តត្បូងឃ្មុំ៖កាលពីថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ដោយមានការអនុញ្ញាតពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ហេង រតនា ប្រធានស្តីទីសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ លោក ធី ម៉ានី អនុប្រធានអចិន្រ្តៃយ៍សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ដឹកនាំសហការី នាំយកអំណោយជាថ្នាំពេទ្យរបស់សមាគមរាជសីហ៍ថ្នាក់កណ្តាលប្រគល់ជូនសាលាខេត្តត្បូងឃ្មុំ ដើម្បីបន្តយកប្រគល់ជូនតាមមន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាពនានាស្ថិតក្នុងខេត្តត្បូងឃ្មុំសំរាប់ការថែរទាំសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ថ្នាំពេទ្យទាំងនោះមានដូចជា៖1. Enhancin susp 312.5mg ( Amoxicillin 250mg + Clavulanat Potassium equivalent to Clavulanic Acid 62.5mg ) ចំនួន 400ដប ជាប្រភេទថ្នាំផ្សះសំលាប់មេរោគ ។2. Vamlo 5mg ( Amlodipine 5mg ) ចំនួន ២៥៦ប្រអប់ (768 បន្ទះ) ជាប្រភេទថ្នាំសំរាប់ប្រើលើ ជំងឺលើសឈាម ។លោក បួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំ សមាជិកសមាគមរាជសីហ៍ ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ នាំយកអំណោយដ៏ថ្លៃថ្លារ ដែលនេះស្តែងអោយឃើញការគិតការអំពីសុខទុក្ខប្រជាជនកម្ពុជា។ សូមជូនពរដល់ លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ គ្រប់លំដាប់ថ្នាក់ សូមទទួលបាននូវសេចក្តីសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ