ខេត្តកំពង់ចាម៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និង ក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយជា ថវិកា និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារក្រីក្រ លោក យាន ជឿន ដែលមានកូនតូចៗ ០៤នាក់ក្នុងបន្ទុក រស់នៅភូមិប្របឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ពិធីប្រគល់អំណោយនេះ មានការចូលពី អ្នកគ្រូ ធីតា ក្រុមការងារសមាគម និង សប្បុរសជន គឺ៖-ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន-លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ-លោក សុន ជឿន អគ្គនាយកក្រុមហ៊ុន ជឿនតុលា រៀលអេស្ទេត លក់ដីឡូតិ៍-លោក ឈុន សូវៀត ម្ចាស់គម្រោងដីឡូតិ៍ក្រុមហ៊ុន ហេង ចំណូល-លោក ធី ចឹកវ៉ា-លោក សួន គឹមសាន -លោក សំ កញ្ញា-លោក កែវ ពៅ*អំណោយដែលបានចែកជូន សរុបជាថវិកាចំណាយ ២,៥០០០,០០០រៀល ក្នុងនោះមាន៖-ថវិកា៩៥០,០០០ម៉ឺនរៀល (ប្រាំបួនសែនប្រាំម៉ឺន)-អង្ករ២បាវ ទម្ងន់ ១០០គីឡូ-កង់ជិះទៅរៀន ចំនួន១ -កាបូបស្ពាយ សិស្សចំនួន៣-សៀវភៅ ៣០ក្បាល ប៊ិច ១០ដើម និងខ្មៅដៃ ២ឡូតិ៍-ស្បែកជើង ចំនួន៣គូរ-ខោខ្មៅ អាវស កូនសិស្ស ចំនួន ៣កំប្លេរ និង ខោអាវ ផ្សេងៗ ច្រើនកំប្លេរទៀត សម្រាប់ កូនៗ និង ម្តាយ-មី១កេស-ត្រីខ១យួរ-ទឹកត្រី និងទឹកស៊ីអីវ ៣យួរ-ទឹកផ្លែឈើ១កេស-ប៊ីចេង ស្កស អំបិល ប្រេងឆា ខ្ទឹម៤គីឡូ-សាប៊ូម្សៅ និង សាប៊ូ លាងចាន *អ្នកគ្រូ ទទួលការឧបត្ថម្ភថវិកា ៥០,០០០រៀល ផងដែរ។ក្រៅពីសំណេះសំណាល សួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្ម្មែរជួយខ្មែរ ជាពិសេសតាមរយៈ លោកអគ្គនាយក សុន ជឿន និង លោក ឈុន សូវៀត ម្ចាស់គម្រោងដីឡូត៍។ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យប្អូន ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។លោក យាន ជឿន បានសម្តែងក្តីសប្បាយរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកស្រីមេធាវី និង សប្បុរសជន ដែលបានចំណាយពេល និងធនធានផ្ទាល់ខ្លួន មកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក និង សូមជូនពរ ឱ្យជួបតែ សេចក្តីសុខ ចម្រើន និង ប្រកបដោយ ព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ។សូមបញ្ជាក់ថា ដោយឃើញជីវភាពលំបាក លោកស្រីមេធាវី បានជួយនាំសំណើរសុំផ្ទះទេវតា ជូនគ្រួសារនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ