ខេត្តកែប៖ ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ថ្នាក់ដឹកនាំ សមាជិក សមគមរាជសីហ៍សាខាខេត្តកែប នាំយកអំណាយជាថ្នាំពេទ្យរបស់ សមាគមរាជសីហ៍ថ្នាក់កណ្តាល ប្រគល់ជូនមន្ទីរសុខាភិបាល ខេត្តកែប នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ថ្នាំពេទ្យទាំងនោះមានដូចជា៖ 1. Enhancin susp 312.5mg ( Amoxicillin 250mg + Clavulanat Potassium equivalent to Clavulanic Acid 62.5mg ) ចំនួន 400ដប ជាប្រភេទថ្នាំផ្សះសំលាប់មេរោគ ។2. Vamlo 5mg ( Amlodipine 5mg ) ចំនួន ២៥៦ប្រអប់ (768 បន្ទះ) ជាប្រភេទថ្នាំសំរាប់ប្រើលើ ជំងឺលើសឈាម ។. ទឹកសុទ្ធ ចំនួន២០កេសពិធីប្រគល់ទទួលអំណោយនេះ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកប្រធានមន្ទីរសុខាភិបាលខេត្តកែប។លោកប្រធានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ស៊ូម សារឿន ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកែប ប្រគល់ជូនថ្នាំពេទ្យដែលជាតំរូវការចាំបាច់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋខេត្តកែប។លោកសូមគោរពជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហគ្រប់លំដាប់ថ្នាក់ ទទួលបានជោគជ័យគ្រប់បេសកកម្មសម្រាប់សង្គមជាតិ និងប្រជាពលរដ្ឋកម្ពុជា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ