កណ្ដាល៖ ដោយមើលឃើញពីការកកស្ទះចរាចរណ៍ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចុះពិនិត្យការធ្វើចរាចរណ៍ និងពិនិត្យស្ថានភាពផ្លូវជាតិលេខ21B ចាប់ពីផ្លូវជាតិលេខ2 ត្រង់ចំណុចស្តុបស្ពានព្រែកហូរ រហូតដល់រង្វង់មូលស្ពានព្រែកសំរោង។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់មន្ត្រីជំនាញ ត្រូវចុះសិក្សាដើម្បីធ្វើការពង្រីក និងជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ21Bនេះ ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។សូមបញ្ជាក់ផងដែរថា ត្រង់កំណាត់ផ្លូវជាតិលេខ 21Bនេះ មានប្រវែង ៣គីឡូម៉ែត្រ ទទឹង ១១ម៉ែត្រ ដែលជាផ្លូវមួយមានសារៈសំខាន់ ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុងផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ក្រសួងនឹងធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ21B គឺផ្លូវលេខ115 ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ ស្ពានព្រែកហូរ ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ឱ្យបានល្អរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាតដោយសារឡានដឹកខ្សាច់កិនកម្ទេចជារៀងរាល់ថ្ងៃ។ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «ឯកឧត្ដមនឹងបន្តចុះពិនិត្យស្ថានភាពផ្លូវនេះ ដើម្បីសិក្សាមើលទៅលើការស្ថាបនា មានគម្រោងពង្រីកផ្លូវនេះឱ្យធំទូលាយ សិក្សាពីផលប៉ះពាល់ដំណោះស្រាយផ្សេងៗ ធ្វើយ៉ាងណាដើម្បីធ្វើផ្លូវមួយខ្សែនេះឱ្យបានធំទូលាយស្អាត រឹងមាំ ស្របតាមស្តង់ដា»។ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកោតសរសើរពីការអភិវឌ្ឍនៅមូលដ្ឋានក្រុងតាខ្មៅផងដែរ ដែលចាំបាច់ត្រូវការខ្សាច់ ថ្ម គ្រួសជាដើម ហើយណែនាំឱ្យមានការដឹកត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ ដើម្បីរួមគ្នាបញ្ចៀសការបំផ្លាញផ្លូវ និងបំផ្លាញបរិស្ថានជាដើម។ប៉ុន្តែក្នុងគ្រានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ដែលល្មើសច្បាប់ និងបន្តអំពាវនាវឱ្យចូលរួមគោរពច្បាប់ ពិសេសចៀសផុតពីការដឹកលើសទម្ងន់ ដឹកមិនគ្រប ខ្សាច់ហូរប្រឡាក់ថ្នល់ ដែលជាហេតុនាំឱ្យកើតបញ្ហាជារឿងៗ។សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញនេះ អភិបាលរងខេត្តកណ្ដាល លោក ណុប ដារ៉ា បានធ្វើការកោះហៅម្ចាស់ដេប៉ូខ្សាច់ចំនួន២២ដេប៉ូ ប្រជុំនៅសាលាខេត្ត ដោយបានព្រមានពួកគាត់ឱ្យគោរពតាមច្បាប់ឱ្យបានល្អ និងព្រមានពីវិធានការផ្លូវច្បាប់ ព្រមទាំងបានកំណត់ឱ្យម្ចាស់ដេប៉ូទាំងអស់ត្រូវជួយចេញថ្លៃជួសជុលផ្លូវលេខ១១៥នេះ និងស្ដារប្រព័ន្ធលូប្របតាមផ្លូវនេះ៧០% នៃតម្លៃសរុប៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ