(កណ្តាល)៖ព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១សូមជម្រាបជូនថា ឯកឧត្តម ឡុង ណារ៉ូ ទើបត្រូវបានទទួលការតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមរយៈអនុក្រឹត្យលេខ ៣៧៨ អនក្រ.តត ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីការតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។គោលបំណង នៃការជួបសម្តែងការគួរសមរបស់ ឯកឧត្តមអគ្គនាយក នាពេលនេះគឺ ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពការងារផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងការលើកទិសដៅអនុវត្កការងារបន្តរបស់រដ្ឋករទឹកស្វ័យតក្រុងភ្នំពេញនាពេលខាងមុខ។ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយក បាននាំយកនូវសម្ភារក្នុងការ បង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកណ្តាលក្នុងនោះមាន អាល់កុលចំនួន ៣០កាន និងម៉ាសចំនួន ១០,០០០ម៉ាស ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ