ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ហេតុអី បានជាលោក ចាបឌុល ប្រធាននរគបាលប៉ុស្តិ៍រដ្ធបាលឃុំ កំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ចិត្តដាច់ចំពោះនិស្សិតស្រីវ័យក្មេងដ៍កំសត់នេះម្លេះ ?
Sat,20 November 2021 (Time 02:46 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 542នាក់)


កន្លងមក ក៍ដូចជាពេលនេះដែរ និស្សិតស្រីដែលកំព្រាឪពុកតាំងពីកុមារភាព ហើយប៉ុន្មានខែមុននេះ អ្នកម្តាយជាទីគោរពស្រឡាញ់របស់ក្មួយក៍បានលាចាកលោកចោលក្មួយដោយសារតែមេរោគចង្រៃ កូវិដ19នេះទៀត រាល់ថ្ងៃនេះក្មួយរស់នៅតែម្នាក់ឯងកណ្តោចកណ្តែងយ៉ាងកំសត់ជាទីបំផុត សូម្បីតែសម្លៀកបំពាក់ក៍ក្មួយសឹងតែមិនមានដែរ ។
អ្វីដែលគួរឲ្យសរសើរចំពោះក្មួយស្រីនោះ គឺក្មួយមិនបានយកភាពក្រខ្សត់ខ្វះមុខខ្វះក្រោយទាំងអម្បាលម៉ានឲ្យប៉ះពាល់ឬរំខានដល់ការសិក្សារបស់ក្មួយឡើយ ក្មួយខំប្រឹងប្រែងរហូតជាប់អាហាររូប្បកណ៍ចូលសិក្សានៅសាលាពហុបច្ចេកទេស តេជោសែនក្នុងខេត្តកំពត ។ សព្វថ្ងៃនេះក្មួយស្រីអេងភីន មានអាយុ22ឆ្នាំហើយ ការសិក្សារបស់ក្មួយ ក៍បានរៀបចំបញ្ចប់នៅឆ្នាំទី4ដែរ ។
អ្វីដែលគួរឲ្យក្មួយលំបាកនឹងមានទុក្ខកង្វល់ខ្លាំងបំផុតរាល់ថ្ងៃនេះ គឺក្មួយស្រីមិនដឹងទៅស្រែកប្រាប់អ្នកណា ទៅពឹងពាក់អ្នកណាដើម្បីឲ្យលោកប្រធានប៉ុស្តិ៍ ឬក៍លោកមេឃុំកំពង់សំរោងអាណិតមេត្តាជួយធ្វើអត្តសញ្ញាណបណ្ណឲ្យដល់ក្មួយ ដើម្បីបានរកការងារធ្វើនោះទេ បើក្មួយមិនមានអត្តសញ្ញាណបណ្ណទេ គឺគ្មានស្ថាប័នណា ឬក៍ក្រុមហ៊ុនណាមួយគេទទួលក្មួយឡើយ ។ ជាមួយគ្នានេះដែរពាក់ពាន់នឹងរឿងអត្តសញ្ញាណបណ្ណនេះ មិនមែនថាក្មួយមិនបានធ្វើនោះដែរ គឺក្មួយស្រីបានទទួលចុះឈ្មោះធ្វើតាំងតែពីថ្ងៃទី05 ខែ02 ឆ្នា2016មកម្លេះ ប៉ុន្តែអត្តសញ្ញាណបណ្ណនោះ វាខុសឆ្នាំកំណើតរបស់ក្មួយវាឆ្ងាយពេក ក្មួយកើតនៅឆ្នាំ1998 តែក្នុងអត្តសញ្ញាណបណ្ណក្នុងបែរជាអស់លោកអាជ្ញាធរគាត់ចុះឆ្នាំកំណើត1988ទៅវិញ ដោយមើលឃើញខុសអាយុនោះវាឆ្ងាយពេក ទើបក្មួយយកមកជម្រាបជូន លោកមេឃុំ ក៍ដូចលោកមេប៉ុស្ត៍ ឲ្យជួយកែសម្រួលមកវិញ ដើម្បីក្មួយបានប្រើប្រាស តែលិទ្ធផលហ្សុីរូ រហូតមកដល់សព្វថ្ងៃនេះ គឺក្មួយមិនមានអត្តសញ្ញាណប័ណ្ណសម្រាប់ប្រើប្រាសក្នុងតម្រូវការណាមួយបាននឹងគេទេ ។
ចុងក្រោយនេះ ក្នុងនាមជាពលរដ្ធម្នាក់ក្មួយស្រីគ្មានអ្វីក្រៅតែពី សំណូមពរជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយបង្គាប់បញ្ជារឲ្យលោកមេឃុំ ឬក៍លោកមេប៉ុស្ត៍ឃុំកំពង់សំរោង ស្រុកទឹកឈូ ជួយធ្វើអត្តសញ្ញាណបណ្ណឲ្យនាងខ្ញុំដើម្បីបានប្រើប្រាសដូចប្រជាពលរដ្ធដ៍ទៃផង ។
ប្រធានសាខា គេហទំព័រសម្លេងខ្មែរពិត ខេត្តកំពត . សៅ សុធា


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ