ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្នៃរីកម្ពុជាទទួលយកការនិពន្ធរបស់ម្ចាស់គណនី SamNeth Chan ដែលបានចូលទៅសរសេរក្នុង comment ហ្វេសបុកផេករបស់សម្ដេច និងបញ្ជូនទៅឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បង បន្ទាប់ពីសម្ដេចស្នើឱ្យអ្នកនិពន្ធតែងបទមួយដែលមានចំណងជើងថា «ស្រកទឹកភ្នែកតែមិនយំ»។នាព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពចំនួន១០សន្លឹករវាងសម្ដេចតេជោ និងចៅស្រីទី២១របស់សម្ដេច ដែលអន់ចិត្តតែសុខចិត្តសម្រក់ទឹកភ្នែកដោយមិនយំឱ្យឮនិងបានប្រកាសឱ្យអ្នកនិពន្ធនិពន្ធបទមួយដែលមានចំណងជើងថា«ស្រក់ទឹកភ្នែកតែមិនយំ» ផងដែរ។សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៩ នេះថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ)ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»។ប្រហែលជាមួយម៉ោងក្រោយមកមានម្ចាស់គណនីហ្វេសបុកឈ្មោះ SamNeth Chan បានចូលទៅបញ្ចេញយោបល់នូវការតែងនិពន្ធមួយដែលលោកដាក់ចំណងជើងថា ទឹកភ្នេកចៅស្រក់មិនចេញសំឡេង ដែលមានអត្ថន័យថាការស្រក់ទឹកភ្នែករបស់ចៅគឺដោយសារអាណិតលោកតាដែលបានលះបង់ខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ និងចង់ជួយរំលែកការងាររបស់តាតែមិនអាចជួយបានដោយសារខ្លួននៅតូច។ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនូវការតែងនិពន្ធនេះ ហើយថានឹងបញ្ជូនឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បងផងដែរ។សម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះមានចៅសរុប២២នាក់ ក្នុងនោះចៅប្រុស ១២នាក់ ចៅស្រី ១០នាក់។ ជារឿយៗសម្ដេចតែងតែបង្ហាញអារម្មណ៍នឹងចៅនិងបានសរសេរបង្ហោះលើហ្វេសបុកផងដែរនូវអារម្មណ៍ទាំងនេះក្នុងនោះក៏បានលើកឡើងនូវពាក្យចាស់មួយផងដែរថា៖ «ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង» ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ