កំពង់ឆ្នាំង៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង ដែលទេីបតែទទួលបានការតែងតាំង ចូលជួបបង្ហាញខ្លួន សម្ដែងការគួរសម ប្រគល់ជូនសម្ភារមួយចំនួន និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ និងសកម្មភាពសប្បុរសធម៌ចូលរួមតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល នៅថ្ងៃពុធ ១៣កេីត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។អំណោយប្រគល់ជូនរួមមាន៖. អង្ករ ចំនួន២តោន. ទឹកសុទ្ធ ចំនួន១០០កេស. មី ចំនួន១០០កេស. អាល់កុល ចំនួន១០កាន (ស្មេី៣០០លីត្រ). ម៉ាស ចំនួន១០,០០០ម៉ាស់. ថ្នាំផ្សះក្មេងៗ ចំនួន០៥កេស (ស្មើ៥០០ដប)ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរអំពីការពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស តាមរយៈការបង្កេីតអោយមានសាខាសមាគមរាជសីហ៍ សាខារាជធានី-ខេត្ត និងក្រៅប្រទេស ដែលតាំងពីការករកេីត សមាជិកស្ថាបនិក តែ០៥នាក់ រហូតដល់ជិត២ពាន់នាក់ និងសកម្មភាពមនុស្សធម៌ និងសង្គម ដែលជាសិល្បៈនៃការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ ស្វាគមន៍ជាមួយនឹងបេក្ខភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកំពង់ឆ្នាំង ដែលទេីបទទួលបានការតែងតាំង គណ:អភិបាលខេត្តសូមគាំទ្រពេញទំហឹងរាល់សកម្មភាពទាំងឡាយដែលបម្រេីប្រយោជន៍មនុស្សជាតិ និងសង្គម។ឯកឧត្តមអភិបាលខេត្ត សូមជូនពរលោកប្រធានសមាគមរាជសីហ៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាយោបល់ ថ្នាក់ដឹកនាំ ឯកឧត្តម លោក-លោកស្រី សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ សូមជួបសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ ជោគជ័យរាល់សកម្មភាពការងារសង្គម និងសប្បុរសធម៌ ដេីម្បីកិច្ចវឌ្ឍនភាពក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសុខភាពល្អគ្រប់ៗគ្នា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ