ថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ គេហទំព័រសម្លេងខ្មែរពិត || ទំនាក់ទំនងចាងហ្វាងការផ្សាយ លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ដោយមើលឃើញ សកម្មភាពមនុស្សធម៌ ជួយសង្គមយ៉ាងសកម្មរបស់ សមាគមរាជសីហ៍ លោក ស៊ីវ សុភារម្យ អគ្គនាយកគំរោងដីឡូតិ៍ និងផ្ទះល្វែង អេសភីអ បានឧបត្ថម្ភថវិកាចំនួន ៨លានរៀល ជូនសមាគម
Sun,14 November 2021 (Time 05:41 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 155នាក់)


ភ្នំពេញ៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអនុញ្ញាតអោយ លោក ស៊ីវ សុភារម្យ អគ្គនាយកគំរោងដីឡូតិ៍ និងផ្ទះល្វែង អេស ភី អ ចូលជួបសម្តែងការគួរសម និងទទួលយកនូវជំនួយឧបត្ថម្ភជាថវិកា ចំនួន៨លានរៀល សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ និងការងារសង្គមរបស់សមាគមរាជសីហ៍ នៅទីស្នាក់ការកណ្តាលនា ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីការសម្តែងនូវចំណាប់អារម្មណ៍ពេញចិត្តលើបេសកកម្មសមាគមរាជសីហ៍ លោកអគ្គនាយក សូមសេចក្តីអនុញ្ញាតពីលោកប្រធាន ដើម្បីចូលរួមជាសមាជិកសមាគមរាជសីហ៍ ព្រោះសកម្មភាពដែលសមាគមរាជសីហ៍កំពុងធ្វើ គឺជាអ្វីដែលលោកពេញចិត្ត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សូមស្វាគមន៍ចំពោះចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយសមាគមរាជសីហ៍ ហើយបន្តទៅមុខ លោកនឹងស្នើជូនគណកម្មាធិការប្រតិបត្តិដើម្បីអនុម័តទទួលលោកអគ្គនាយក ជាសមាជិកពេញសិទ្ធរបស់សមាគមរាជសីហ៍។

ជំនួសមុខអោយគណកម្មាធិការប្រតិបត្តិ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ លោក ស៊ូម សារឿន សូមថ្លែងអំណរគុណ និងសូមជូនពរដល់លោកអគ្គនាយក ស៊ីវ សុភារម្យ សូមទទួលបានជោគជ័យលើជំនួញ និងទទួលបានសុភមង្គលក្នុងក្រុមគ្រួសារ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ