ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម ហ៊ុន ណេង ចាត់តំណាងយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាក នៅមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
Sat,13 November 2021 (Time 11:16 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 449នាក់)


ខេត្តកំពង់ចាម:ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោក សោ សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកកក់ នាំយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាក នៅមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោក សោ សាវឿន បានដឹកនាំក្រុមការងារមូលដ្ឋានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា អង្ករ មី ម៉ាស និងអាល់កុល របស់ ឯកឧត្តម ហ៊ុន ណេង ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន៣០គ្រួសារ និងបានផ្ដាំផ្ញើដាស់តឿនឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឱ្យអស់ពីសហគមន៍ ។

លោកប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម អ៊ុន ចាន់ដា ដែលជានិច្ចកាលថ្នាក់ដឹកនាំយើងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ធគ្រប់ពេល ។

អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ម៉ាស១ដុំ, អាល់កុល១ដប, ថវិកា១០០,០០០រៀល និងជូនក្រុមការងារឃុំថវិកា៣០០,០០០រៀល ព្រមទាំងម៉ាស និងអាល់កុលផងដែរ និងឧបត្ថម្ភថវិកាដល់ភ្នាក់ងារសង្កេតការណ៍យុវជន(សសយក)ចំនួន ៣,០០០,០០០រៀល។

បន្ទាប់មកលោក សោ សាវឿន និងក្រុមការងារបានបន្តដំណើរទៅសួរសុខទុក្ខនិងជូនថវិកាដល់លោក អ៊ាត គឹមលាង មេឃុំព្រែកកក់ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅលំនៅដ្ឋានរបស់គាត់ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថវិការចំណាយ សរុប ១២,៥៥០,០០០រៀល ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ