ភ្នំពេញ៖ កម្ពុជាត្រៀមនឹងទទួលបានមកវិញនូវវត្ថុបុរាណខ្មែរចំនួនបួន ពីសារមន្ទីរសិល្បៈ Denver របស់សហរដ្ឋអាមេ រិក។ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១១ ខែវិច្ឆិកា វត្ថុបុរាណខ្មែរចំនួនបួនរូប ដែលនឹងបញ្ជួន មកដល់នាពេលខាងមុខនេះ គឺ អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។វត្ថុបុរាណខ្មែរចំនួន៤នោះ ត្រូវបានអាជ្ញាធរអាមេរិករឹបអូសពីសារមន្ទីរសិល្បៈ Denver និងបានដំណើរការក្តីក្នុងតុលាការអាមេរិកថែមទៀត មុននឹងការសម្រេចប្រគល់មកឲ្យប្រទេសកម្ពុជាជា ម្ចាស់ដើមវិញ។វត្ថុបុរាណខ្មែរទាំង៤នោះ រួមមាន៖រូបទី១- ចម្លាក់ព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់សម័យអង្គររចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២និងដើមទី១៣ ។ ហើយរូបចម្លាក់នេះត្រូវគេជឿថាត្រូវបានគេយកចេញពីប្រាសាទបុរាណមួយ ក្នុងខេត្តតាកែវ ដែលមិនឆ្ងាយពីតំបន់ទន្លេបាទី។រូបទី២- ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរសតវត្សរ៍ទី៧និង ទី៨ ។ រូបបដិមានេះត្រូវគេជឿថាបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។រូបទី៣- ជួងសំរឹទ្ធ សម័យបុរេ ប្រវត្តិ ។ ជួងសំរិទ្ធនេះ គឺជាជួងមួយក្នុងចំណោមដួងសំរឹទ្ធចំនួន១២។រូបទី៤- គឺរូបផ្តែរព្រះនារាយណ៍ផ្ទំ ធ្វើពីថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨ ។ រូបផ្តែរនេះ ត្រូវគេជឿងថា បានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ