ថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ដីទំនាស់មិនទាន់ដោះស្រាយចប់ផង! ភាគីម្ខាងពាក់អាវPolice ចុះកំណត់ព្រំដីដោយខ្លួនឯង ពេលប្តឹងទៅនគរបាល មិនចុះមកជួយទប់ស្កាត់ និងមិនទទួលបណ្តឹងទៀត
Mon,11 January 2021 (Time 09:45 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 855នាក់)


ខេត្តកំពង់ចាម៖ លោកតា ហម ជា អាយុ៨០ឆ្នាំ និងប្រពន្ធឈ្មោះ នួន តំ រស់នៅ ភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ ណន ម៉ី និងបក្សពួកជាច្រើននាក់ មានពាក់អាវយឺតនគរបាល(Police) បាននាំគ្នាប្រើហិង្សាបោចរបងឈើ ចុះមកវាស់វែង បោះបង្គោលបែងចែកព្រំដីដោយខ្លួនឯង គ្មានអាជ្ញាធរចូលរួមឡើយ។

ឃើញដូច្នេះ កូនប្រសារគាត់បានទៅប្តឹងអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍កងតាណឹង ខណៈកំពុងកើតហេតុ ប៉ុន្តែ អាជ្ញាធរទាំងពីរមិនបានចុះមកជួយទប់ស្កាត់ឡើយ។

ហើយនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កូនប្រុសគាត់ បានយកពាក្យបណ្តឹងទៅដាក់នៅស្នងការនគរបាលខេត្តកំពង់ចាម ពីបទ ប្រើហិង្សាលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត និងប្រើ ឯកសណ្ឋានក្លែងជានគរបាល ប៉ុន្តែ មន្ត្រីនគរបាលមិនព្រមទទួលបណ្តឹងនោះទេ។

លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបំភ្លឺប្រាប់ ថ្មីពិត ថា ខ្ញុំសូមជម្រាបប្រាប់លោកឲ្យយល់ពីកិច្ចការងាររដ្ឋបាល ពាក់ព័ន្ធបញ្ហាដីធ្លីវាជាដែនសមត្ថកិច្ចរបស់ឃុំ របស់ស្រុក មិនមែនជាការងារបទល្មើសព្រហ្មទណ្ឌទេ ចឹងលោកយល់ឲ្យច្បាស់ ប៉ូលីសអស់ធ្វើការរឿងដីធ្លីទេ បើមានហេតុអី ទោះបីបុគ្គលនោះមានឋានៈធ្វើជាអ្វីក៏ដោយ ត្រូវប្តឹងទៅអាជ្ញាធរឃុំ ស្រុក ឬតុលាការ ប៉ុន្តែគេមានគណកម្មការដោះស្រាយដីធ្លី នេះមិនមែនជាបទល្មើសព្រហ្មទណ្ឌទេ សុំលោកយល់ឲ្យច្បាស់ កុំប្តឹងមកស្នងការនគរបាល មិនទទួលទេ។

ចំពោះអាវយឺតនគរបាល Policeនោះ លោកស្នងការបានឲ្យខាងជំនាញស្រាវជ្រាវរួចហើយ។

លោកតាយាយបញ្ជាក់ថា ដីទំហំ១៥៤ម៉ែត្រការ៉េនេះ មិនមែនជាដីកេរមរតដូចការលើកឡើងរបស់ក្មួយប្រុសគាត់ឈ្មោះ ណន ម៉ី នោះទេ គឺគាត់បានទិញ ពីឈ្នោះ ខាត់ គុង ដើម្បីយកលុយមើលជំងឺកូនស្រីឈ្មោះ គ្រឿន កាន ដែលជាសាក្សីរស់ កាលពីឆ្នាំ១៩៨៤ ថែមទាំងមានពាក្យស្នើសុំកាន់កាប់ដីលេខ១០៦១ ចុះថ្ងៃទី៣០ ខែ១១ ឆ្នាំ១៩៨៩ ទទួលស្គាល់ដោយ លោក ថោ ប៊ុនថា ប្រធានការិយាល័យកសិកម្មស្រុកកងមាស និងបានអាស្រ័យផលរហូតមក។

តាយាយបញ្ជាក់បន្ថែមថា កាលបងប្រុសបង្កើតរបស់គាត់នៅរស់ និងត្រូវជាឳពុករបស់ឈ្មោះ ណន ម៉ី ធ្លាប់បានសុំពួកគាត់ដាក់ចំបើងទុកឲ្យគោស៊ីបានចំនួន៣ឆ្នាំដែរ ដោយសារមានទំនាស់ពាក្យសំដីគ្នា ពួកគាត់ក៍ឈប់ឲ្យឳពុក ណន ម៉ី ដាក់ចំបើងបន្តទៀត តែមិនដឹងយ៉ាងម៉េចគេអះអាងថា ដីកេរបែបនេះ ហើយឈ្មោះ ណន ម៉ី បានប្តឹងទៅសាលាឃុំឲ្យជួយដោះស្រាយ ប៉ុន្តែការដោះស្រាយគ្នាច្រើនសារមកហើយ នៅតែគ្មានការឯកភាពគ្នាឡើយ ទើបគេនាំគ្នាចុះប្រើហិង្សារំលោភយកតែម្តង។

ក្នុងពាក្យបណ្តឹងរបស់ឈ្មោះ ណន ម៉ី ដាក់ទៅសាលាឃុំ គ្រាន់តែបញ្ជាក់ថា ដីនោះជាដីកេរឪពុកម្តាយ។

លោកតាយាយ សំណូមពរអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយស្វែងរកដំណោះស្រាយជូនពួកគាត់ផង ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

—— —
សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លឹងខ្មែរពិត


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ