ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អភិបាលរាជធានីភ្នំពេញណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារឧិ្យបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតនិងចូលភ្នំពេញវិញ
Tue,05 October 2021 (Time 11:10 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 452នាក់)


ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានថ្លែងថាការនឿយហត់របស់យើងអាជ្ញាធរគឺដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ។

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយ​ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំតាមប្រពន្ធ័Video Conference បន្ទាន់នាព្រឹកថ្ងៃទី៤តុលានេះសំដៅពង្រឹងការអនុវត្តសារាចរស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩សំរាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩លេខ០៧ស.រចុះថ្ងៃទី៣តុលា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាល។

​ឯកឧត្ដម​ អភិបាលរាជធានីភ្នំពេញបានបង្ហាញពីការព្រួយបារម្មណ៏ចំ ពោះការរីករាលដាលនៃជំងឺកូវីដ.១៩ក្នុងឧិកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះក្នុង ពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅភ្ជុំនៅស្រុកកំណើតដែលទាមទាឲ្យិយើងត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឲ្យបានម៉ត់ចត់ ជាពិសេសតាមច្រក ចេញចូលរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា៖រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចំណាយធនធានច្រើនណាស់ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩និងដោះស្រាយជីវភាពប្រជាពលរដ្ឋតាមតំបន់បិទខ្ទប់ជាដើម។ឯ.ឧ បន្តថា៖ការនឿយហត់របស់យើង គឺជាពលីកម្មដ៏មានតំលៃដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង។

ឯកឧត្ដម អភិបាលបានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារឧិ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំនៅតាមបេនឡាន,តាមច្រកចេញចូលរាជធានីភ្នំពេញឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួមឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ៣កុំ៣ការពារពិសេសនៅពេលបងប្អូនវិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ.១៩ចូលក្នុងរោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញនឹងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង,ក្រុមគ្រួសារខ្លួន។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធម្មការនិងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ.១៩និងញែកកុំអោយមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត,បៀហ្គាដិន,ខេធីវី,និងទីតាំងប្រមូលផ្តុំមនុស្សច្រើនដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ