ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ សាខាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជូន លោកយាយម្នាក់ជាស្រ្តីមេម៉ាយគ្មានទីពឹង
Sat,30 October 2021 (Time 08:45 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 524នាក់)


ខេត្តត្បូងឃ្មុំ៖ លោក ហេង រតនា ប្រធានស្ដីទីក្រុមរាជសីហ៍ សាខាខេត្តត្បូងឃ្មុំ និងលោក ធី ម៉ានី អនុប្រធានអចិន្ត្រៃយ៍ និងសហការីមាន
១.លោក ខុម សុខឃី អនុប្រធាន
២. លោកស្រី ប៉ូ សុខា សមាជិក
៣. លោក ចន សុខឿន សមាជិក
៤. យុវជន រឹត វិរ: សមាជិក

នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ ជូន លោកយាយ យាន តេះ ជាស្រ្តីមេម៉ាយគ្មានទីពឹង រស់នៅភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានដូចខាងក្រោម៖
- ថវិកាចំនួន ១០ មុឺនរៀល
- អង្ករ ២៥ គីឡូ
- មី១ កេស
- ទឹកសុទ្ធចំនួន១ កេះ
- ទឹកត្រី និងទឹកស៊ីអីវ ១ យួ
- ម៉ាស់ ១ ប្រអប់
- អាល់កុលចំនួន ១ លីត្រ និងដបបាញ់អាល់កុលចំនួន១ ដប
- ស្ករសរចំនួន ១ គីឡូ
- ប៊ីចេង អំបិល ចំនួន ២ កញ្ចប់
- សាប៊ូម្សៅចំនួន១ គីឡូក្រាម
- ត្រីខ ១ យួ

ក្នុងឱកាសនោះ លោកប្រធានស្តីទី បានថ្លែងប្រាប់ពីប្រវត្តិ ថ្នាក់ដឹកនាំ និង សកម្មភាពការងារសំខាន់ៗ របស់ សមាគមរាជសីហ័។

ពិធីនោះមានការចូលរួមពី តំណាងលោកអភិបាលស្រុក គឺលោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ និងអាជ្ញាធរមូលដ្ឋាន ។

លោកស្រីអភិបាលរង បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមរាជសីហ៍ ព្រមទាំងសប្បុរសជនទាំងអស់ និងជូនពរជួបប្រទះតែសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច និងជៀសឆ្ងាយពីជំងឺកូវីត១៩។

សូមចូលរួមអនុវត្ត៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ