ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ នាំយកអំណោយប្រគល់ជូន អភិបាលនៃគណអភិបាលស្រុកសំរោងទង ដេីម្បីបន្តយកទេយ្យទានទាំងនោះប្រគេនជូនព្រះសង្ឃគង់នៅវត្តអារាមចំនួន១៤វត្ត ដែលកំពុងអត្តខាត់ចង្ហាន់ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងថ្ងៃដាក់បិណ្ឌទី១០
Sat,02 October 2021 (Time 08:28 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 384នាក់)


ខេត្តកំពង់ស្ពឺ៖

ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ០២១

ដោយទទួលបានការអនុញ្ញាតពីគណកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍

លោក ភូ ចាន់ដារិទ្ធ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ លោក គង់ ប្ញទ្ធី ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី
. លោក សូវ គុណថេង អនុប្រធានសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ
. លោក ស្រ៊ុន សុខឡា អនុប្រធាន

បាននាំយកអំណោយប្រគល់ជូន លោកអភិបាល នៃគណអភិបាលស្រុកសំរោងទង លោក ស៊ីម រតនៈ ដេីម្បីបន្តយកទេយ្យទានទាំងនោះវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តអារាមចំនួន១៤ ដែលកំពុងខ្វះខាតចង្ហាន់ ក្នុងរដូវកាលដាក់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ។

អំណោយប្រគល់ជូនលោកអភិបាលស្រុករួមមាន:
. អង្ករ ចំនួន០១តោន
. មី ចំនួន៥០កេស
. ទឹកត្រី ចំនួន៣០យួរ
. ទឹកស៊ីអ៉ីវ ចំនួន៣០យួរ
. ត្រីខ ចំនួន៣០យួរ
. ទឹកសុទ្ធ ចំនួន៥០យួរ

លោកអភិបាល នៃគណអភិបាលស្រុកសំរោងទង ព្រមទាំងសហការី សូមថ្លែងអំណរគុណដល់លោកប្រធាន ស៊ូម សារឿន ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកំពង់ស្ពឺ នាំយកអំណោយជាទេយ្យទានសំរាប់ប្រគេនព្រះសង្ឃដែលកំពុងអត្តខាត់ខ្លាំងក្នុងកំឡុងពេលនេះ។

សូមជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍គ្រប់លំដាប់ថ្នាក់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងសូមអនុមោទនាទទួលនូវផល្លានិសង្ឃជូនបុព្វការីជនដែលបានចែកឋានទៅលោកខាងមុខគ្រប់ៗគ្នា។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ