ភ្នំពេញ៖ ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍ ជាតំណាង លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រគល់អំណោយជាថវិកា ចំនួន៧០០$ របស់ លោកប្រធានសមាគមរាជសីហ៍សាខារាជធានី-ខេត្តចំនួន០៧ ជូន៖១.លោក ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រ ព័ត៌មាន ថ្មីពិត និងជាអនុប្រធាន ចលនាអប់រំផ្សព្វផ្សាយ សមាគមរាជសីហ៍ និង២. លោក សឺន ជុំសុធន ចាងហ្វាង គេហទំព័រ ខ្មែរឯករាជ្យ និងជាអនុប្រធាន ចលនាអប់រំផ្សព្វផ្សាយ សមាគមរាជសីហ៍ សម្រាប់ចាត់ចែងចំណាយ ការចុះបញ្ជី ស្ថាប័នព័ត៌មានទាំងពីរ នៅ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារ។លោកអនុប្រធានអចិន្ត្រៃយ៍បានណែនាំអោយ លោកអនុប្រធានចលនាអប់រំផ្សព្វផ្សាយទាំងពីររូប បន្តខិតខំពង្រឹង និងពង្រីកការផ្សព្វផ្សាយ សកម្មភាពការងារសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំ អោយកាន់តែសកម្មឡើងបន្ថែមទៀត។ ទន្ទឹមនោះ លោកអនុប្រធានជម្រាបថា អំណោយនេះ ជាការឧបត្ថម្ភពី ប្រធានសាខាសមាគមរាជសីហ៍ចំនួន០៧រូបគឺ៖១. លោក អ៉ឹម ឌឹប៉េរ៉េ ប្រធានសាខាសមាគមរាជសីហ៍ប្រទេសជប៉ុន២. លោក អ៉ឹង ឡាយឆាយ ប្រធានស្តីទីសាខារាជសីហ៍ខេត្តកែប៣. លោក សុខ ចន្ធី ប្រធានស្តីទីសាខារាជធានីភ្នំពេញ៤. លោក ទេព វណ្ណហេង ប្រធានសាខាខេត្តតាកែវ៥. លោក ធី ចាន់ថា ប្រធានសាខាខេត្តកំពង់ឆ្នាំង៦. លោក ឈឹម ម៉ៅ ប្រធានសាខាខេត្តកំពត៧. លោក គង់ រិទ្ធី ប្រធានស្តីទីសាខាខេត្តកំពង់ស្ពឺលោក ថាំង ប៊ុនសុង និង លោក សឺន ជុំសុធន មានក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកប្រធានសមាគម លោកអនុប្រធានអចិន្ត្រៃយ៍ និង ថ្នាក់ដឹកនាំសមាគម ជាពិសេស លោកប្រធានសាខាទាំង៧នៃសមាគមរាជសីហ៍ ដែលបានឧបត្ថម្ភថវិកាជាច្រើននេះជួយសម្រួលការលំបាកស្ថាប័នទាំងពីរ។ លោកទាំងពីរ សូមបួងសួងឱ្យ ឯកឧត្តម អស់លោកទាំងអស់ សូមជួបតែសេចក្តីសុខ ចម្រើន រុងរឿង ឈ្នះអស់មារសត្រូវ សម្រេចគ្រប់ភារកិច្ច និង បំណងប្រាថ្នា ព្រមទាំងទទួលបាននូវព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ