ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រធានសមាគមរាជសីហ៍ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដែលទេីបទទួលការតែងតាំងថ្មី ចូលជួបបង្ហាញខ្លួន សម្តែងការគួរសម និងនាំយកសម្ភារ: គ្រឿងឧបភោគបរិភោគ ប្រគល់ជូន ឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកែប សម្រាប់ការងារសង្គម និងសប្បុរសធម៌
Sat,16 October 2021 (Time 12:02 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 450នាក់)


ខេត្តកែប

កាលពីថ្ងៃសៅរ៍ ១០កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាកែប ដែលទេីបតែទទួលបានការតែងតាំង ចូលជួបបង្ហាញខ្លួន សម្ដែងការគួរសម ប្រគល់ជូនសម្ភារ:មួយចំនួន និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកែប សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ និងសកម្មភាពសប្បុរសធម៌ចូលរួមតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

អំណោយប្រគល់ជូនរួមមាន :
. អង្ករ ចំនួន២តោន
. ទឹកសុទ្ធ ចំនួន១០០កេស
. មី ចំនួន១០០កេស
. អាល់កុល ចំនួន១០កាន (ស្មេី៣០០លីត្រ)
. ម៉ាស ចំនួន១០,០០០ម៉ាស់

ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរអំពីការពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស តាមរយៈការបង្កេីតអោយមានសាខាសមាគមរាជសីហ៍ សាខារាជធានី-ខេត្ត និងក្រៅប្រទេស ដែលតាំងពីការករកេីត សមាជិកស្ថាបនិក តែ០៥នាក់ រហូតដល់ជិត២ពាន់នាក់ និងសកម្មភាពមនុស្សធម៌ និងសង្គម ដែលជាសិល្បៈនៃការរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់រូបភាព។

ឯកឧត្តមក៏បានចូលរួមអបអរសាទរ ស្វាគមន៍ជាមួយនឹងបេក្ខភាពថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដែលទេីបទទួលបានការតែងតាំង គណ:អភិបាលខេត្តសូមគាំទ្រពេញទំហឹងរាល់សកម្មភាពទាំងឡាយដែលបម្រេីប្រយោជន៍មនុស្សជាតិ និងសង្គម។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរលោកប្រធានសមាគមរាជសីហ៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាយោបល់ ថ្នាក់ដឹកនាំ ឯកឧត្តម លោក-លោកស្រី សមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ សូមជួបសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ ជោគជ័យរាល់សកម្មភាពការងារសង្គម និងសប្បុរសធម៌ ដេីម្បីកិច្ចវឌ្ឍនភាពក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលបានសុខភាពល្អគ្រប់ៗគ្នា។


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ