ខេត្តកំពត ៖ថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១ដោយមានការណែនាំពី លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពត ដឹកនាំសហការីសមាគមរាជសីហ៍សាខាខេត្តកំពត ចុះប្រគល់ជូនថ្នាំពេទ្យ ដល់មន្ទីរពេទ្យ ស៊ុនយ៉ាឃៀល ក្រុងបូកគោ សម្រាប់សកម្មភាពសប្បុរសធម៌គាំពារសុខភាព សុខុមាលភាពប្រជាពលរដ្ឋមូលដ្ឋាន។ថ្នាំពេទ្យទាំងនោះមានដូចជា៖ 1. Enhancin susp 312.5mg ( Amoxicillin 250mg + Clavulanat Potassium equivalent to Clavulanic Acid 62.5mg ) ចំនួន 600ដប ជាប្រភេទថ្នាំផ្សះសំលាប់មេរោគ ។2. Vamlo 5mg ( Amlodipine 5mg ) ចំនួន 1152បន្ទះ ជាប្រភេទថ្នាំសំរាប់ប្រើលើ ជំងឺលើសឈាម ។លោកស្រីប្រធានមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាខេត្តកំពត នាំយកអំណោយដ៏ថ្លៃថ្លរ ជាថ្នាំពេទ្យដ៏ចាំបាច់ សំរាប់ការងារសប្បុរសធម៌ ដែលនេះជាការគិតគូរពីសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។សូមជូនពរដល់លោកប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ គ្រប់លំដាប់ថ្នាក់ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់បេសកកម្មសម្រាប់បុព្វហេតុជាតិ និងមនុស្សជាតិ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ