ថ្នាក់ដឹកនាំយុវជនសមាគមរាជសីហ៍ចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យ ចំនួន១លានរៀល ប្រគល់ជូនយុវជនរាជសីហ៍ឈ្មោះ ធី ម៉េងជូ និងក្រុមគ្រួសារ ដែលលោកឪពុករបស់យុវជនបានទទួលមរណភាពក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
រាជធានីភ្នំពេញ៖
ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១
ថ្នាក់ដឹកនាំយុវជនសមាគមរាជសីហ៍ ៖
លោក ឡាវ សូលីន អគ្គលេខាធិការរង អមដំណើរដោយ
លោក ឆាយ សុភ័ក្តិ ប្រធានយុវជនរាជសីហ៍
លោក សម្បត្តិ វិសាល ហិរញ្ញិក
ដឹកនាំយុវជនរាជសីហ៍ចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យសមាគមរាជសីហ៍ ចំនួន១លានរៀល ប្រគល់ជូនយុវជន ធី ម៉េងជូ និងក្រុមគ្រួសារ ដែលលោក អ៊ុច ធី ត្រូវជាឪពុកបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣.០០នាទីរសៀល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយរោគាពាធ។
ថ្នាក់ដឹកនាំយុវជនសមាគមរាជសីហ៍ សូមធ្វើការពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ប្រកបដោយក្តីអាឡោះអាឡៃជាពន់ពេកពីសំណាក់ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍ជូនចំពោះ យុវជន ធី ម៉េង និងក្រុមគ្រួសារដែលបានបាត់បង់លោកឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ផ្តល់ជាម្លប់សំរាប់កូនៗ និងចៅៗគ្រប់ៗគ្នា និង
សូមបួងសួងសូមអោយវិញ្ញាណក្ខ័ន្ធលោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។