កណ្ដាល៖ ការជំរុញយ៉ាងដូច្នែះក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី២៩ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត។ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបន្តថា បន្ទាប់ពីមានការស្រកចុះនូវទឹកទន្លេ ព្រែក អាចបណ្ដាលឱ្យមានការបាក់ច្រាំង ដែលជាកត្តាធម្មជាតិ ក៏ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាបញ្ហាប្រឈមបណ្ដាលឱ្យមានការបាក់ច្រាំង និងធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ និងកាបូបហួសម៉ោងដែលច្បាប់បានកំណត់ផងដែរ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបញ្ចប់នូវសកម្មភាព ទាំងនេះឱ្យបាន ដើម្បីកាត់បន្ថយនូវការបាក់ច្រាំង និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ