ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត
Wed,13 October 2021 (Time 06:08 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 440នាក់)


សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត**អភិបាលខេត្តតាកែវនិងកាកបាទក្រហមកម្ពុជាចូលរួមផ្សព្វផ្សាយប្រធានបទអំពី «ការលុបបំបាត់ការចម្លង មេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១**ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនាំយកអំណោយថវិកា កាដូរអនុស្សាវរីយ៍ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជូនមន្ត្រីនគរបាលជាន់ខ្ពស់ចូលនិវត្តន៍**ថៅកែការ៉ាសសាំងទាំង៣នាក់ លួចលក់ប្រេងសាំងខ្វះលីត្រ និងបានជេរប្រមាថអាជ្ញាធរកប់ៗមាត់ នៅរសៀលនេះនឹងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលហើយ**ទោះបីជាដឹងថាមកតុលាត្រូវគេចាប់ឃុំខ្លួន ក៏លោកតា យន យ៉ុន អាយុ៦៩ឆ្នាំ ជាជនជាប់ចោទរឿងវិវាទដីធ្លីយ៉ាងអយុត្តិធម៌ នៅតែមកតាមដីការកោះហៅដដែល ប៉ុន្តែត្រូវបានខាងសាលាដំបូងខេត្តកណ្តាលលើកពេល**Update៖ រថយន្តម៉ាក Rolls Royce តម្លៃខ្ទង់លានដុល្លារបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទេចមុខបើកលែងរួច បានដោះស្លាកលេខចេញនិងរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយមិនដឹងមូលហេតុ**ម្ចាស់រថយន្តម៉ាក Rolls Royce តម្លៃខ្ទង់លានដុល្លារបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទេចមុខបើកលែងរួច បានដោះស្លាកលេខចេញនិងរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយមិនដឹងមូលហេតុ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះនិងជួយឧបត្ថម្ភថវិកាចំនួន១០មុឺនដុល្លារដើម្បីជាការលើកទឹកចិត្ត**អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញតារាងចំនួនប្រាក់ពន្ធនាំចូលដែលត្រូវបង់លើរថយន្តចង្កូតឆ្វេងនិងស្តាំមានស្រាប់ក្នុងប្រទេស**អ្នកក្លាហានកាន់កាំបិតនិងបានស្រែកគំរាមរកចាក់សម្លាប់មនុស្សស្រី២នាក់ម្តាយកូន ត្រូវជាប់ខ្នោះហើយ!**អភិបាលស្រុកព្រៃនប់អមដំណើរអភិបាលខេត្តព្រះសីហនុចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជននៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង**ក្រសួងបរិស្ថានប្រកាសលទ្ធផលនៃការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការឆ្នាំ២០២១ប្រកបដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងទទួលយកបាន**សម្ដេចក្រឡាហោម ស ខេង ៖ អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋក្នុងការប្រកបរបរអាជីវកម្ម ដោយមានសេចក្ដីសុខ និងគ្មានការភ័យខ្លាច**ក្រសួងបរិស្ថានរៀបចំការប្រលងជ្រើសរើសក្របខណ្ឌមន្ត្រីក្រសួងឆ្នាំ២០២១នៅថ្ងៃនេះ**លោកស្នងការនគរបាលខេត្ត​កណ្តាលអមដំណើរអភិបាលខេត្តចុះត្រួតពិនិត្យ​ស្ថានភាព​ទឹក និងការលើកទំនប់ទប់ស្កាត់ទឹកហូរចូលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី**ជនរងគ្រោះដ៏អយុត្តិធម៌ដោយសារដីខ្លួនឯងនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស សុ្រកមុខកំពូល ខេត្តកណ្តាលធ្វើលិខិតបញ្ជាក់ធានាអះអាងមិនគេចខ្លួនគោរពជូនឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្ដាល**ក្រសួងព័ត៌មានគ្រោងរៀបចំសិក្ខាសាលាដោយផ្ទាល់ស្ដីពីសេរីភាពនិងវិជ្ជាជីវៈសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងបរិស្ថានបើកកិច្ចកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយស្សូម​**អភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដែលស្ថិតនៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត
TMN ថ្ងៃទី 13 ខែ តុលា ឆ្នាំ 2021 31
កំពត៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ជាវ តាយ បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម គណៈធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅរបស់ខេត្តកំពត និងសមិទ្ធផលការងារបំរើជាតិ និងប្រជាជន ដែលរដ្ឋបាលខេត្តសម្ដេចបានក្នុងពេលដែលឯកឧត្តមបំពេញតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ ជាមួយគ្នានេះឯកឧត្តម ម៉ៅ ធនិន បានថ្លែងប្ដេជ្ញាចិត្តចូលកាន់មុខតំណែង បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះ ក្នុងនោះក៏រួមមានទាំងឯកឧត្តម ម៉ៅ ធនិន ដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពត បន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថាការផ្លាស់ប្ដូរទាំងនេះគឺសុទ្ធតែផ្អែកលើច្បាប់។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានស្នើថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកំពត សូមផ្ដល់ការគាំទ្រ ឯកឧត្តម ម៉ៅ ធនិន សម្រាប់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ជាវ តាយ សម្រាប់លទ្ធផលនៃការបំពេញភារកិច្ចក្នុងរយៈពេលកន្លទៅនេះ។

ពីវេធិការអធិបតីនេះដែរ សម្ដេចបានណែឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ ខិតខំរួមគ្នាជាមួយឯកឧត្តម ម៉ៅ ធនិន ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បាននិងកំពុងដំណើរការនាពេលនេះ។

សម្ដេចបានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការ និងវិសហមជ្ឈការ។ ជាមួយគ្នានេះ សម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្ត និងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។

សម្ដេចក្រឡាហោមក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្ត ពិសេសអាជ្ញាធរមូលដ្ឋាន សូមខិតខំប្រមូលបញ្ហា មតិយោបល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងថាអភិបាលខេត្តទាំងអស់អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន។

សម្ដេចបានក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាល និងក្រុមប្រឹក្សា ខិតខំរួមគ្នាថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាក ទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ