ភ្នំពេញ ៖ ក្រសួងព័ត៌មានគ្រោងរៀបចំសិក្ខាសាលាដោយផ្ទាល់ស្ដីអំពីសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់អ្នកសារព័ត៌មានបានដឹងពីព្រំដែន និងវិជ្ជាជីវៈរបស់ខ្លួន ដែលធានាដល់ការផលិតព័ត៌មានប្រកបដោយគុណ ភាពនិងមិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ។ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋ លេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសារ ព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន បានមាន ប្រសាសន៍បញ្ជាក់ថា សម្រាប់សិក្ខាសាលា ស្តីអំពីសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាន គឺជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ តាំងពីយូរមកហើយ ដើម្បីលើកកម្ពស់សមត្ថភាពអ្នក សារព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈ នៅពេលបំពេញការ ងារ ប៉ុន្តែដោយសារបញ្ហាការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទើបមិនអាចរៀបចំបាន។ឯកឧត្តមបន្ដថា សិក្ខាសាលានេះគ្រោងធ្វើនៅក្នុងសប្តាហ៍ទី១ ឬទី២ នាខែវិច្ឆិកា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញអ្នក សារព័ត៌មាន និងវាគ្មិនប្រមាណ២០០នាក់ចូលរួមក្នុងសិក្ខាសាលាដោយផ្ទាល់ទើបមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ តែបើធ្វើតាមប្រពន្ធ័អនឡាញ គឺប្រសិទ្ធភាពនៅមានកម្រិត ដោយសារមានអ្នកចូលរួមច្រើន។ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំសិក្ខាសាលា ដែលមានការចូលរួមដោយផ្ទាល់ និងមានទំហំធំនេះ ក្រសួងព័ត៌ មាន នឹងស្នើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល និងសា លារាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាព និងដាក់ចេញវិធានការសុខាភិបាល បានត្រឹមត្រូវច្បាស់លាស់ សម្រាប់ធានាសុវត្ថិភាពអ្នកចូលរួមទាំងអស់គ្នា កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ និងដើម្បីឱ្យអ្នកសារព័ត៌មានបានដឹងពីព្រំដានកំណត់។គោលបំណងនៃការធ្វើសិក្ខាសាលានេះគឺយើងធ្វើដើម្បីធ្វើយ៉ាងណាកំណត់របៀបធ្វើការជាលក្ខណៈប្រវត្តិសាស្រ្តរបស់អ្នកសារព័ត៌មាន ហើយនិងការសហការរបស់គាត់ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចព្រោះថាកន្លងមកយើងសង្កេតឃើញថាអ្នកសារព័ត៌មាននៅពេលដែលគាត់អនុវត្តការចុះយកព័ត៌មានរបស់គាត់ភាគច្រើនគឺវាអាចឈានហួសពីដែនសមត្ថកិច្ចសារព័ត៌មានរបស់គាត់អាចឈានទៅដល់ច្បាប់ព្រហ្មទណ្ឌមួយចំនួន។សូមបញ្ជាក់ថា សិក្ខាសាលាស្តីអំពីសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាន ក្រុមវាគ្មិនជំនាញមកពីក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ នឹងបង្ហាញពីទិដ្ឋភាពច្បាប់យ៉ាងលម្អិតដល់អ្នកសារព័ត៌មានដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានមានចំណេះដឹងផ្នែកច្បាប់និងមិនរំលោភលើសិទ្ធិអ្នកដទៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ