ឯកឧត្តម ដួង តារា នឹងនាំយកអំណោយសម្តេចទាំងទ្វេ ចែកជូនពលរដ្ឋក្រីក្រ ពិការ ៤៧០គ្រួសារ នៅស្រុកត្រពាំងប្រាសាទ
ឧត្តរមានជ័យ៖ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងតាមសារក្នុងផេករបស់ ឯកឧត្តមថា «អរគុណសន្តិភាព!
សម្តេចតេជោ ជាម្លប់កក់ក្តៅរបស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
កម្មវិធីចែករំលែកថ្ងៃសៅរ៍ទី ១២ កញ្ញា ខាងមុខនេះ នៅស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងចូលរួមធ្វើបុណ្យ និងធ្វើទាន ជាពិសេសចំពោះមនុស្សក្រីក្រលំបាកដែលកំពុងស្រេកឃ្លានចំណីអាហារពិត។ គ្មានអ្នកណាម្នាក់ចង់ពិការ ហើយក៏គ្មានអ្នកណាចង់ក្រដែរ ប៉ុន្តែវាសនាមនុស្សយើងខុសៗគ្នា។ ដូច្នេះមានតែការចែករំលែកធ្វបុណ្យជួយគ្នាទេ ទើបយើងមានសេចក្តីសុខទាំងអស់គ្នា។
ប្អូន លឹម ភា ពិការតែដៃ២ ភ្នែកម្ខាង និងត្រចៀកម្ខាងតែប៉ុណ្ណោះ ប៉ុន្តែបេះដូងប្អូន និងស្នាមញញឹមគឺនៅល្អសា្អតពោរពេញដោយអំពើល្អនឹងការចែករំលែក។
ខ្ញុំបានជម្រាបសម្តេចតេជោ អំពីស្ថានភាពសហគមន៍ ៤៧០គ្រួសារក្រីក្រ និងបងប្អូនពិការដែលកំពុងរស់នៅទីនោះ។ សម្តេចទាំងទ្វេអាណិតស្រឡាញ់បងប្អូនគ្រប់ៗគ្នា។ ទោះបីមិនបានអញ្ជេីញទៅជួបបងប្អូនដោយផ្ទាល់ សម្តេចទាំងទ្វេនឹងផ្តល់ជូនម្ហូបអាហារមានដូចជាអង្ករ ត្រីខ មី ទឹកត្រី...ជូនដល់បងប្អូនទាំង ៤៧០ គ្រួសារដែលមានរូបខ្ញុំនឹងសប្បុរសជនមួយចំនួនទៅចែកជូនបងប្អូនដោយផ្ទាល់ដៃ។
ប្រសិនបើបងប្អូននិងសប្បុរសជននានាចង់ចូលរួមបរិច្ចាគជួយដល់បងប្អូនទាំង ៤៧០ គ្រួសារ សូមទំនាក់ទំនងមកខ្ញុំផ្ទាល់។
ខ្ញុំសូមអរគុណសប្បុរជនដែលបានបរិច្ចាគថវិកាចូលរួមជួយបងប្អូនក្រីក្រនិងពិការ ៤៧០ គ្រួសារ មានដូចជា ឧកញ៉ា លឹម លៀង $៦,០០០, ឧកញ៉ា អ៊ឹង ឃាង $១,០០០, ឧកញ៉ា ស្រី ចន្ធូ $២,៥០០, ឧកញ៉ា គំនិត $១,០០០ ឧកញ៉ា ណាម ស្រុន $១,០០០, ឧកញ៉ា អ៊ុត ធី $៣,០០០, លោក ឃ្លាំង ហួត $១,០០០, ឯឧ ហ្វ៊ូខាយ $១,០០០, ឯឧ មួង ឃីម $១,០០០, លោក កែវ សឿន $១០០, លោកមេធាវី គីម ម៉េងឃី $២០០, លោកមេធាវី រូប៊ីណៃ $១០០, ប្អូន វីរ៉ាត់ $១០០, ប្អូន ផុន $១០០, ប្អូន ហេង ឡុង $១០០, ប្អូនឆាយណាហ្កា $៥០០, មេធាវីពិសិដ្ឋ $១០០, ឧកញ៉ា ភឺន ផល្លា $៥,០០០ ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))