(ខេត្ដព្រៃវែង) ៖ កាលពីវេលាម៉ោង ១២៖៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ មានការបើកសង្វៀនជល់មាន់ បង្កប់បៀអាប៉ោងរបស់ឈ្មោះ (ធី និង នាង) ដែលបុគ្គលទាំង២មានអំណាចជាងចៅហ្វាយស្រុកព្រះស្ដេចទៅទៀត ហើយមានការគាំទ្រពីលោកវរសេនីយ៍ឯក សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេចទៀតផង។ទីតាំងសង្វៀនរបស់ស្ដេចល្បែងទាំង២ មាន៣កន្លែង ដែលបានបើកលេងទ្រង់ទ្រាយធំ ហើយស្រួលឲ្យសមត្ថកិច្ចចុះធ្វើជាច្រឡំកន្លែងបង្ក្រាប។ ទីតាំងនោះមាននៅភូមិ ១.ភូមិ ហា ឃុំអង្គរាជ, ២.ភូមិព្រៃស្ទាំ ឃុំអង្គរាជ ៣.ភូមិចាក់ក្រាញ់ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។តាមប្រភពព័ត៌មាន ភូមិខាងលើពោពេញដោយ ល្បែងស៊ីសងខុសច្បាប់មាន សង្វៀនជល់មាន់ បង្កប់បៀអាប៉ោង បានដំណើរការយ៉ាងរលូន ស្ទើរជារៀងរាល់ថ្ងៃ ដោយមានការគាំទ្រពី លោកមេប៉ុស្តិ៍ អង្គរាជ រួមសហការជាមួយ លោក សេងហ៊ាង អធិការនគរបាលស្រុក ព្រះស្ដេច រួមទាំងបក្សពួកមួយចំនួនផ្សេងទៀត។ប្រជាពលរដ្ឋដែររស់នៅ ទាំង៣ភូមិ ស្ថិតនៅក្នុងឃុំអង្គរាជ សម្ដែងការព្រួយបារម្ភ ផ្នែកសន្តិសុខសុវត្ថិភាព បើនៅក្នុង ភូមិឃុំរបស់គាត់ពោពេញ ទៅដោយល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ ធ្វើឲ្យគ្រួសារខ្លះ មានករណី អំពីហិង្សានៅក្នុងគ្រួសារ ដើមហេតុមកពីល្បែងសុីសងខុសច្បាប់ខាងលើ។កន្លងមក ឯកឧត្តម ជាសុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង តែងតែណែនាំ និងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា តែផ្ទុយទៅវិញ លោក សេង ហ៊ាង អធិការ នគរបាលស្រុកព្រះស្ដេច រួមទាំងលោក អភិបាលស្រុកព្រះស្ដេចរូបនេះ ផ្គើននឹងបទបញ្ជារបស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងទៅវិញ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ