អ្នកកាសែតម្នាក់ កំពុងជិះម៉ូតូសុខៗត្រូវគេលួចវាយនឹងវត្ថុរឹងចំក្បាលបណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើត ហេតុសង្ស័យជាករណីឃាតកម្មកាលពីវេលាម៉ោង ០២:៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ នេះតាមផ្លូវបេតុងខាងមុខរោងចក្រ QMI ក្នុងភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះបេីតាមសេចក្ដីរាយការណ៍បឋមដែលក្រុមការ ងារ ហង្សតូច ទទួលបាន ។សពជនរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន CBN ទូរស្សន៍អនឡាញ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុក កំណើត ភូមិតាឡុង ស្រុកចំការលើ ខេត្តកំពង់ចាម។សម្ភារៈបន្សល់នៅកន្លែងកេីតហេតុរួមមាន កាតាបស្ពាយចំនួន ១ ទូរស័ព្ទ ១ គ្រឿងម៉ាក VIVO និងកាតសម្គាល់ខ្លួនអង្គភាពព័ត៌មាន CBN TV របស់ជនរងគ្រោះ, មួកការពារសុវត្ថិភាពចំនួន ២ (ពណ៍ខ្មៅ១, ពណ៍ស១), មួកកន្តឹប អក្សរអង់គ្លេស Pedro ពណ៍សមានឆ្នូតខាងមុខ ពណ៍ខ្មៅ ចំនួន ១, ឈេីជ្រុងមួយកំណាត់ប្រហែល ៣ ចង្អាម, ស្បែកជេីង ២ ចំហៀងម្ខាងផ្ទាត់ ម្ខាងស៊ក, ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ ១IG-១៥០៧ ។មហាជនចាំមេីលថាតេីសមត្ថកិច្ចខ័ណ្ឌ ពោធិ៍សែនជ័យមានស្នាដៃបំបែកសំណំុរឿងនេះបានដែរឬទេ ?ចំណែកឯសាកសពបុរសរងគ្រោះខាងលើរង់ចាំខាងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យរួច និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ