សៀមរាប៖ ទីតាំងឡផលិតគ្រឿងដីដុត(កុលាលភាជន៍) ដ៏ធំកាលពីសម័យអង្គរ ដែលស្ថិតនៅលើភ្នំគលែន នៃទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប មិនសូវមានអ្នកទៅដល់ និងស្គាល់ប៉ុន្មានទេ ប៉ុន្តែកន្លែងនោះត្រូវការអ្នកថែរក្សាឱ្យបានគង់វង្ស ដើម្បីចូលរួមអភិរក្សកេរមរតកដូនតាទីតាំងផលិតគ្រឿងដីដុតនោះ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ពោលគឺស្ថិតនៅជិតប្រសាទអ្នកតា។ ទីនោះត្រូវបានគេអះអាងថា ជាកន្លែងផលិតកុលលាភាជន៍ដ៏ធំកាលពីសម័យអង្គរ ប្រហែលជានៅសតវត្សរ៍ទី១០ នៃគ្រឹស្ត្រសករាជ។បើតាមអ្នកជំនាញប្រវតិសាស្ត្រ បានអះអាងថា វត្ថុទាំងនោះគឺមានតម្លៃយ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រ។ ដូចនេះ អាជ្ញាធរ ត្រូវតែជួយថែរក្សាបន្ថែមទៀត ជាពិសេសបើប្រជាពលរដ្ឋខ្មែរដែលបានទៅដល់ សូមកុំយកបំណែកទាំងនោះចោលអី ឬគប់លេង ព្រោះមានតម្លៃយ៉ាងមហាសាលសំរាប់ប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ន និងទៅអនាគត៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ