ភ្នំពេញ ៖ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យជួយបង្ក្រាបល្បែងស៊ីសង ឡូតូអនឡាញ និងបុកប៊ីយែក្នុងសង្កាត់ចោមចៅទី១ ជាច្រើនកន្លែងនោះផង។ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលកំពុងបើកល្បែងស៊ីល្បែងស៊ីសងធំៗទាំងនោះស្ថិតនៅតាមផ្លូវបេតុងផ្ទះលក់កាហ្វេក្បែរសាលាសង្កាត់ចោមចៅទី១តែម្តង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋបន្តទៀតថា នៅក្នុងទឹកដីសង្កាត់ចោមចៅទី១បច្ចុប្បន្នគេសង្កេតឃើញមានល្បែងស៊ីសងឡូតូតាមអនឡាញ និងបុកប៊ីយែកំពុងរីកដុសដាលនៅតាមហាងកាហ្វេ ដែលមានបុក្គលិកដាក់តុចាំស៊ីសងលុយនៅនឹងកន្លែងតែម្តង ដោយមិនខ្លាចញញើតពីចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។ពួកគាត់បន្តថា ព្រោះតែមានល្បែងស៊ីសងទាំងនេះហើយទើបធ្វើឲ្យអ្នកញៀនល្បែងនាំគ្នាទៅលេងដាក់លុយស្រែកហ៊ោទ្រហឹងអឺងកងធ្វើឲ្យរំខានដល់អ្នកជិតខាង មិនតែប៉ុណ្ណោះអ្នកខ្លះបានចាញ់ល្បែងឡូតូតាមអនឡាញនេះអស់ហើយ យកម៉ូតូ និងសម្ភារមួយចំនួនទៅលក់ ទៅបញ្ចាំថែមទៀតផង។ហើយអ្នកខ្លះទៅដល់ផ្ទះវិញក៏កើតជាអំពើហិង្សារក្នុងគ្រួសារដែលធ្វើឲ្យប្រពន្ធកូនជួបនូវបញ្ហាដែលពិបាកនឹងទទួលយកនូវទង្វើរបស់ប្តីដែលនាំគ្នាទៅលេងល្បែងស៊ីសងទាំងនោះ។ហើយអ្វីដែលសំខាន់ទៀតនោះកន្លងមកគេសង្កេតឃើញថា បទល្មើសចោរកម្មក៏កើតមានគួឲ្យគត់សម្គាល់ផងដែរ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។ដូច្នេះហើយពលរដ្ឋបានធ្វើការសំណូមពរដល់លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ និង លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌ មេត្តាជួយមានវិធានការណ៍ក្នុងការបង្ក្រាបបនល្បែងស៊ីសងទាំងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្តិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។សូមរំលឹកថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ ធ្លាប់បានប្រជុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវតែបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញគេសង្កេតឃើញថា ល្បែងស៊ីសងឡូតូតាមអនឡាញ និងបុកប៊ីយែនេះគឺកំពុងតែរីកដុសដាលនៅតាមហាងលក់កាហ្វេព្រោងព្រាតដោយមិនមានការបង្ក្រាបទាល់តែសោះ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ