ម្ចាស់កាស៊ីណូភូមិយើងនិងម្ចាស់កាស៊ីណូចក្រវាឡនៅឃុំកក់ស្រុកពញាក្រែកបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងដោយសេរី
ប្រភពពីអ្នកធ្លាប់ចូលទៅក្នុង កាស៊ីណូភូមិយើង និងកាស៊ីណូចក្រវាឡ បានឲ្យដឹងថា អ្នកចូលលេងល្បែងស៊ីសង ក្នុងការស៊ីណូទាំង២ នេះមា នជនជា តិខ្មែរដល់ទៅ៩៥ភាគរយ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកមិនហ៊ានក្អកជា មួយម្ចាស់កាស៊ីណូទាំង២កន្លែងនោះ ឡើយ។ មជ្ឈដ្ឋានខ្លះសង្ស័យថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ គិតតែ ពីរឿងផលប្រយោជន៍ទើបម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កាស៊ីណូចក្រវាឡ ហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។ ប្រភពខ្លះ បង្ហើបឲ្យដឹងថា ម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កាស៊ីណូចក្រវាឡ មានខ្នងបង្អែករឹងមាំទើបមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនហ៊ាន ប៉ះពាល់ទា ល់តែសោះ។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កា ស៊ីណូច ក្រវា ឡ កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ បៀអាប៉ោង យូគីនិងល្បែង ផ្សេងៗទៀតយ៉ា ងពេញបន្ទុកមិន ខ្វល់ពី រឿងឆ្លងជំ ងឺកូវីដ-១ ៩ នោះទេ។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោ យឲ្យម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កាស៊ីណូចក្រវាឡ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ពួកគេ។ ដូច្នេះហើ យទើបប្រ ជាពលរដ្ឋអំ ពាវនាវឲ្យថ្នាក់ដឹ កនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិ ញជាបន្ទាន់ ចំពោះទង្វើមិន ប្រក្រតីរបស់ម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កាស៊ីណូចក្រវាឡ នៅឃុំកក់។
ប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារល្បែងស៊ីសងក្នុងកាស៊ីណូភូមិយើង និងកាស៊ីណូងចក្រវាឡ នោះឡើយទើបប ច្ចុប្បន្នអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ដូច្នេះថ្នាក់ដឹកនាំក្រសួងម ហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តោយឲ្យម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កាស៊ីណូចក្រវាឡ ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើនតទៅទៀតឡើយ។ ប្រជាពលរដ្ឋបានរិះគន់ថា ប្រហែលលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទទួលបានផលប្រយោជន៍ពីម្ចាស់កាស៊ីណូភូមិយើង និងម្ចាស់កាស៊ីណូច ក្រវាឡ ទើបមិនខ្វល់ ពីការរិះគន់អ្វីទាំងអស់?ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))